(វីដេអូ) កំពុងប្រឡែងគ្នាសុខៗ ប្រាប់មីងថាឃើញខ្មោចចុះជណ្ដើរទៅរកទុរេន មីងគាំងបើកភ្នែកភ្លឹះៗ
រឿងរ៉ាវហួសចិត្ត និងអស់សំណើចមួយកំពុងក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម Tiktok ថៃ ក្រោយមានករណីមីង និង ក្មួយស្រីកំពុងប្រឡែងលេងក្នុងផ្ទះពេលថ្ងៃសុខៗ ស្រាប់តែក្មួយចង្អុលឃើញខ្មោចនៅជណ្ដើរ មីងឮហើយស្លុតចិត្តនិយាយមិនចេញ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែមិថុនា កន្លងទៅនេះ ដោយម្ចាស់គណនី Tiktok ឈ្មោះថា @nnlsenseless បានបង្ហោះឃ្លីបវីដេអូ ហើយរៀបរាប់ថា៖ «កំពុងប្រឡែងលេងជាមួយក្មួយស្រីសុខៗ ស្រាប់តែនាងប្រាប់ថាឃើញខ្មោចទាំងកណ្ដាលថ្ងៃ ដៃចង្អុលទៅជណ្ដើរ។ ដំបូងស្លុតចិត្តបន្ដិច តែក៏សួរនាំចេញជារឿងហួសចិត្ត»។
«ក្មួយប្រាប់ថាឃើញខ្មោចឈរនៅជណ្ដើរ! កំពុងដើរចុះជណ្ដើរ ជាខ្មោចមនុស្សស្រីស្លៀកស រូបរាងស្អាត ហើយពេលឱ្យក្មួយសួរថាខ្មោចប្រុងដើរទៅណា ស្រាប់តែក្មួយតបថា ខ្មោចកំពុងចុះទៅរកញ៉ាំទុរេន។ ឮចម្លើយហើយខ្ញុំក៏ឆ្លើយមិនចេញ គាំងរួចអស់សំណើច ដោយមិនដឹងថាខ្មោចឃ្លាន ឬអ្នកដែលខ្ញុំកំពុងប្រឡែងជាមួយនេះឃ្លានទុរេនទេ។ តែយ៉ាងណាក៏បានប្រាប់បងស្រីខ្ញុំដែលជាម្ដាយក្មេង ឱ្យរៀបចំសែនទុរេននៅជំនាងផ្ទះ និងព្រះភូមិផង បើទោះបីជាខ្ញុំជឿរឿងនេះ ៥០/៥០ ក៏ដោយ»៕