(វីដេអូ) អាណិតណាស់! អាយុទើប ៤ ឆ្នាំសោះ ចេះដើរលក់ឈូកជាមួយបងប្រុស យកប្រាក់ចិញ្ចឹមជីវិត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសបណ្ដាញសង្គម Tiktok បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និងសម្ដែងក្ដីអាណិតអាសូរ ទាក់ទិនទៅនឹងករណី ក្មេងប្រុសមួយរូបអាយុទើបតែ ៤ ឆ្នាំ ស៊ូមកពីកៀនស្វាយ ដើរលក់ឈូក ១ដុំ ១ពាន់រៀល ដើម្បីយកកម្រៃចិញ្ចឹមជីវិត។
ករណីនេះដែរ ត្រូវបានបង្ហោះដោយគណនី TikTok មួយដែលមានឈ្មោះ kunthea1805 ដោយបានបញ្ជាក់បែបនេះថា ៖ «អាយុ ៤ ឆ្នាំ ដើរលក់ឈូកជាមួយបង អាណិតណាស់ កូនខ្ញុំ ៤ ឆ្នាំ នៅបៅទឹកដោះគោនៅឡើយ ឯគ្នានេះវិញដើរលក់ដូររកប្រាក់ទៅហើយ»។
ទន្ទឹមគ្នានេះ ក្មេងប្រុសអាយុ ៤ ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ឈូកដែលយកមកលក់ គឺបេះជាមួយបងប្រុសរបស់ខ្លួន ទើបបងប្រុសនាំដើរលក់ ដោយជិះម៉ូតូកង់បីមកតាំងពីតំបន់កៀនស្វាយមកម្ល៉េះ៕