សើ្ងចសរសើរបំផុត! នៅកំពង់ចាម មានតូបបរិច្ចាគទាន អាចបរិច្ចាគសម្ភារសិក្សា របស់ក្មេងលេង និងសម្លៀកបំពាក់
ជារឿងដ៏គួរឱ្យគោរព និង ស្ងើចសរសើរ សប្បុរសជនជាច្រើនរូប បាននាំគ្នាចូលរួមបង្កើតជាតូបបរិច្ចាគទានមួយ ដែលមានទីតាំង ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្រោយពីតូបបរិច្ចាគទាននេះបានបង្កើតឡើង បើតាមរយៈគណនីមួយដែលមានឈ្មោះ Phalla OI បានបញ្ជាក់ឱ្យបានដឹងថា ក្មេងៗដែលបានទទួលទានទាំងនេះ នាំគ្នាសប្បាយចិត្ត ដោយអ្នកខ្លះបានតុក្កតា អ្នកខ្លះបានខោអាវ អ្នកខ្លះបានឧបករណ៍លេងសប្បាយចិត្តណាស់។
ទន្ទឹមគ្នានេះ សម្រាប់បងប្អូនដែលមានសម្ភារសិក្សា របស់ក្មេងលេង ឬ សម្លៀកបំពាក់ ចង់បរិច្ចាគដល់កុមារ អាចធ្វើការទំនាក់ទំនងទៅតូប បរិច្ចាគទាន តាមរយះលេខ 0978725782 វីរះប៊ុនថាំផ្សាផ្អាវ ខេត្តកំពង់ចាម។ នេះបើតាមការបញ្ជាក់ពីគណនីមួយដែលមានឈ្មោះ Thorn MengHeang៕