ប្រយ័ត្នផង! កំពុងដេកសុខៗក្អែបមកខាំមាត់ ធ្វើឱ្យស្ពឹកពេញខ្លួន រហូតចូលពេទ្យសង្គ្រោះបន្ទាន់
ថ្មីៗនេះ មាននារីម្នាក់ចេញមុខមកទម្លាយរឿងរ៉ាវប៊ិះអស់ជីវិតរបស់ខ្លួន ដែលដេកសុខៗក្អែបមកខាំមាត់ ធ្វើឱ្យណែនទ្រូង ស្ពឹកខ្លួនភ្លាមៗទៅពេទ្យសឹងមិនទាន់។
នារីរូបនេះ គឺជាជនជាតិចិន នាងបាននិយាយរៀបរាប់ឱ្យដឹងថា នៅយប់មួយ ពេលដែលនាងកំពុងដេកលក់ដូចរាល់ដង នាងស្រាប់តែភ្ញាក់ដឹងខ្លួនឡើងព្រើត ព្រោះមានអារម្មណ៍ថា មានស្អីម្យ៉ាងមកខាំមាត់របស់នាង ធ្វើឱ្យឈឺពើតផ្សាសឹងទ្រាំមិនបាន។ ភ្លាមៗនាងក៏បានរកមូលហេតុឃើញ ដែលតាមពិតគឺជាសត្វក្អែប មិនដឹងមកពីណា កំពុងវានៅលើភួយរបស់នាង។
ក្រោយពីនោះ នាងស្រាប់តែមានអារម្មណ៍ថា រាងកាយរបស់នាងទៅជាស្ពឹកតែម្តង ថែមទាំងចាប់ផ្តើមណែនទ្រូងពិបាកដកដង្ហើមទៀត នាងក៏ប្រញាប់ទៅលាងកន្លែងត្រូវខាំ ដោយសាប៊ូ រួចក៏ទៅពេទ្យភ្លាមៗដើម្បីទទួលការព្យាបាល។ យ៉ាងណាមិញ ជាសំណាងល្អ ដែលនាងមិនមានគ្រោះថ្នាក់អ្វីខ្លាំងជាងនេះ ព្រោះទៅពេទ្យព្យាបាលទាន់ តែនាងក៏បានផ្តាំផ្ញើទៅមហាជនដែរថា បើសិនជាជួបរឿងដូចនាង ត្រូវតែប្រញាប់ទៅពេទ្យជាបន្ទាន់ ព្រោះវាអាចធ្វើឱ្យបាត់បង់ជីវិតបាន៕