កំពូលកូន! ហាមចេញទៅលេងក្រៅផ្ទះ មានអីកើបដីឥដ្ឋមកសូនលេងក្នុងផ្ទះធ្វើព្រងើយ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម Douyin ប្រទេសចិន ក្រោយមានករណីក្មេងប្រុសមានទេពកោសល្យជាអ្នកសូនរូបទាំងវ័យក្មេងមួយរូប ធ្វើឱ្យម្ដាយគេហួសចិត្តនិយាយមិនចេញ ព្រោះម្ដាយហាមមិនឱ្យចេញលេងខាងក្រៅផ្ទះ តែបែរជាកើបដីឥដ្ឋមកលាយលេងនៅក្នុងផ្ទះប្រឡាក់ពេញហ្នឹង។
តាមការរៀបរាប់របស់ស្ត្រីជាម្ដាយបានឱ្យដឹងថា៖ «នាងបានប្រាប់កូនមុនចេញទៅផ្សារ ដោយប្រាប់ថាហាមចេញលេងក្រៅផ្ទះ ឬទៅលេងឆ្ងាយដោយនៅក្នុងផ្ទះលេងម្នាក់ឯងបានហើយ ចង់លេងអីលេងទៅ បើមកពីផ្សារវិញមិនឃើញនៅផ្ទះនឹងត្រូវរំពាត់ ហើយក៏ចេញទៅផ្សារបាត់ទៅ»។
«លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញកូនកំពុងលាយដីឥដ្ឋសូនរូបលេងឡើងពេញផ្ទះ ហើយដីប្រឡាក់ពេញហ្នឹង។ ពេលឃើញបែបនេះដំបូងចង់ស្ដីបន្ទោស តែកូនក៏បង្ហាញទឹកមុខដឹងកំហុស ហើយក៏លែងស្ដីឱ្យវិញ បានត្រឹមហួសចិត្តហើយថតវីដេអូ ព្រោះចង់សរសើរពីស្នាដៃសូនរូបរបស់កូនដូចគ្នា។ តែនាងក៏បានឱ្យកូនកើបដីដែលនៅសល់យកទៅចោលហើយជូតផ្ទះសម្អាតវិញ ចំណែករូបដែលសូនរួចអាចយកទៅហាលឱ្យស្ងួតបាន»៕