ផ្ទុះការវែកញែកពេលឃើញរូបអន្ទិត សាន សុជា ថតស្និទ្ធនឹងនារីស្រស់ស្អាតម្នាក់ មហាជនផ្អើលថាគូស្នេហ៍ តែតាមពិតគឺបែបនេះ
ចាប់តាំងពីលោកគ្រូ សាន សុជា អតីតព្រះភិក្ខុ វជិរប្បញ្ញោ បានលាចាកសិក្ខាបទ ត្រឡប់មកប្រើប្រាស់ជីវិតជាគ្រហស្ថវិញ ឃើញថាមានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានបញ្ចេញយោបល់សោកស្ដាយជាពន់ពេក ហើយទន្ទឹមនឹងនោះក៏មានមតិជាច្រើនងឿងឆ្ងល់ថា តើមូលហេតុអ្វីបានជាម្ចាស់គ្រូលាចាកសិក្ខាបទដូច្នេះ។
ចំពោះចម្លើយដែលលោកគ្រូ សាន សុជា ឆ្លើយតបទៅនឹងសំណួររាប់រយរាប់ពាន់ពាក់ព័ន្ធនឹងមូលហេតុនៃការសឹកនេះ គឺលោកគ្រូបានត្រឹមមានប្រសាសន៍យ៉ាងខ្លីថា «ចង់សឹក» តែប៉ុណ្ណោះ។ ដ្បិតថាសំណួរដ៏ពេញនិយមមួយនេះ លោកគ្រូ សាន សុជា បានឆ្លើយម្ដងហើយម្ដងទៀតក៏ពិតមែន ប៉ុន្ដែក៏នៅតែមានមហាជនមួយចំនួនលើកឡើងថា លោកគ្រូអាចនឹងសឹករៀបការភរិយាជាដើម។
ចំណាប់អារម្មណ៍ទៅលើរឿងរ៉ាវជីវិតឯកជនបន្ទាប់ពីលាចាកសិក្ខាបទរបស់លោកគ្រូ សាន សុជា នៅតែត្រូវបានមហាជនតាមដានមិនជិនណាយដដែល ជាពិសេសពេលលោកគ្រូ បង្ហាញសកម្មភាពជិតដិតនឹងនារីភេទ តែងមានការលើកឡើងថា លោកគ្រូអាចនឹងត្រៀមខ្លួនរៀបការភរិយាឆាប់ៗមិនខាន។
ប្រធានបទមួយនេះកាន់តែក្ដៅគគុក និង ត្រូវបានមហាជនជាច្រើននាំគ្នាជជែកវែកញែកព្រោងព្រាត បន្ទាប់ពីលោកគ្រូ សាន សុជា បង្ហោះរូបភាពស្និទ្ធស្នាលនឹងនារីដ៏ស្រស់ស្អាតម្នាក់ ព្រមទាំងរៀបរាប់ថា ៖ «រាល់សំណួរមិនប្រាកដថាត្រូវតែឆ្លើយ បើជាការចោទប្រកាន់រឹតតែមិនចាំបាច់ឆ្លើយ»។ ក្នុងនោះ ក៏មានការបញ្ចេញយោបល់អបអរសាទរដល់លោកគ្រូដែលរកបានដៃគូជីវិតល្អ ចំណែកមហាជនមួយចំនួនទៀតលើកឡើងថា នារីរូបនោះគឺជាប្អូនស្រីបង្កើតរបស់លោកគ្រូ ឈ្មោះ សាន ចន្ធូ មិនមែនជាគូស្នេហ៍ឡើយ៕