(វីដេអូ) ទាំងពូកែទាំងឆ្លាត! នៅក្មេងៗសោះ តែនាំគ្នាធ្វើវីដេអូម្ហូប អូម៉ាកាសិខ្មែរបន្លែសុទ្ធ មួយចាន ១០០០ រៀល ផ្ទុះកក្រើកពេញហ្វេសប៊ុក
ថ្មីៗនេះ មហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងក្នុង TikTok នាំគ្នាផ្ទុះការចាប់អារម្មណ៍ទៅលើក្មេងប្រុសមួយក្រុម មានគណនីហ្វេសប៊ុកផេកឈ្មោះ «ប្រុស វីន Official» ដែលមានភាពប៉ិនប្រសប់ខាងធ្វើ និង ច្នៃម្ហូបប្លែកៗ ធ្វើឱ្យមហាជនជាច្រើនសរសើរនឹងភាពប៉ិនប្រសប់របស់ពួកគេមិនស្ទើរនោះទេ។
ជាមួយគ្នានោះ វីដេអូដែលកាន់តែធ្វើឱ្យប្រជាប្រិយភាពរបស់ពួកគេកាន់តែល្បីនោះ គឺនៅពេលដែលពួកគេបានយកបន្លែ ត្រី សាច់ ឬ ម្ហូបខ្មែរដែលមានស្រាប់ ព្រមទាំងមានតម្លៃធូរថ្លៃ ច្នៃទៅជាអាហារបែបជប៉ុនញ៉ាំមួយម៉ាត់ៗកំពុងពេញនិយម ដែលគេហៅថា «អូម៉ាកាសិ»។
ជាក់ស្ដែង អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍វីដេអូមួយនោះជាងនេះទៅទៀត គឺពួកគេបានលាយឡំបន្ថែមជាមួយនឹង Caption បែបកំប្លែងថា ៖ «អូម៉ាកាសិ Khmer បន្លែសុទ្ធ មួយចាន ១០០០»៕