ថ្មីណាស់! នៅស៊ុយអែត មានការដាក់ស្នើសុំឱ្យយក «សកម្មភាពកំពុងបឿក» ធ្វើជាកីឡាផ្លូវការប្រចាំប្រទេស
បុរសម្នាក់ឈ្មោះ Dragan Bratic ដែលជាម្ចាស់ក្លិបរាំស្រាត (strip clubs) ច្រើនកន្លែងនាតំបន់ Jönköping ប្រទេសស៊ុយអែត កើតមានបំណងចង់ឱ្យគ្រប់គ្នាប្រើប្រាស់ការរួមភេទជាការហ្វឹកហាត់ធ្វើលំហាត់ប្រាណខ្លួន។
លោក Bratic បានគូសបញ្ជាក់ពីសារសំខាន់នៃការរួមភេទដែលមានឥទ្ធិពលលើរាងកាយ និង ផ្លូវចិត្តចំពោះមនុស្សជារៀងរាល់ថ្ងៃ។ ថ្លែងប្រាប់ P4 Jönköping លោកបានរៀបរាប់ថា ៖ «ពួកយើងបានចុះឈ្មោះ មានលេខអង្គភាព ហើយវាពិតជាមិនមានបញ្ហាអ្វីនោះឡើយក្នុងការហ្វឹកហាត់ និង ប្រកួតការរួមភេទនោះ បន្ទាប់ពីវាក្លាយជាកីឡាផ្លូវការដូចកីឡាទូទៅដទៃ»។
បន្ថែមពីនេះ លោក Bratic រួមជាមួយនឹងសមាគមផ្លូវភេទនៅស៊ុយអែត បានស្នើប្រទេសរបស់ខ្លួនឱ្យបើកការប្រកួត «six-week sex championship» ដែលរួមមានវិញ្ញាសាចំនួន ៥ ក្នុងនោះមានដូចជា ការប្រវិធីលួងលោម, ការម៉ាស្សារាងកាយ, ការបបោសអង្អែលមុនរួមភេទ, ការសម្រួលតាមមាត់, រយៈពេលនៃការរួមភេទ ដែលវិញ្ញាសាទាំង ៥ នេះ មានការដាក់គណៈកម្មការត្រួតពិនិត្យ និង ផ្តល់ពិន្ទុឱ្យយ៉ាងសុក្រឹតទៅតាមសកម្មភាពនីមួយៗ។ ទោះជាយ៉ាងណា ការដាក់ស្នើនេះកាលពីខែមេសាកន្លងទៅ ត្រូវបានខាងសហព័ន្ធកីឡាជាតិបដិសេធមិនទទួលនោះឡើយ៕
ប្រភព ៖ Unilad