ចែកគ្នាដឹង! ប័ណ្ណពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម អាចយកទៅទស្សនាពិធីបិទបាន
ទំព័រផេក Cambodia 2023 នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹង ឱ្យបានដឹងថា ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងន័យនេះ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានបញ្ជាក់ឱ្យបានដឹងថា ចំពោះប័ណ្ណចូលទស្សនា និងប័ណ្ណរថយន្ត អាចប្រើប្រាស់ឡើងវិញនូវប័ណ្ណដែលគណៈកម្មាធិការជាតិបានផ្ដល់ជូនក្នុងពេលពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ កន្លងមក។
ទន្ទឹមគ្នានេះ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក៏សូមអញ្ជើញអ្នកចូលរួមមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅវេលាម៉ោង ១៦:០០ នាទីរសៀល ដោយរក្សាទីតាំងកន្លែងអង្គុយដូចដែលមានកំណត់ក្នុងប័ណ្ណទស្សនារួចហើយ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖