ស្រណោះណាស់! លោកតាអាយុ ៩០ ឆ្នាំ គ្មានកូនចៅ គ្មានលុយទិញថ្នាំលេប ដង្ហោយសុំត្រឹមហូបអាហារឆ្ងាញ់មួយពេល មុនជីវិតចុងក្រោយ
លោកតា សៀ អាយុ ៩០ ឆ្នាំ កំពុងជួបការលំបាកផ្នែកជីវភាពខ្លាំង ខណៈលោកតាគ្មានកូនចៅមើលថែ ហើយថែមទាំងដេកឈឺទាំងរាងកាយស្គមស្គាំងគ្មានថវិកាទិញថ្នាំលេប ឬចំណីអាហារឆ្ងាញ់ឡើយ។
តាមប្រភពពីតារាសម្ដែង ស្រេន វុធថា បានឱ្យដឹងថា លោកតា សៀ រស់នៅភូមិស្ទឹង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពិតជាគួរឱ្យសង្វេគខ្លាំងណាស់ ខណៈលោកតាមានព្រះជន្មចាស់ជរាណាស់ទៅហើយ តែគ្មានកូនចៅមើលថែ ហើយជីវភាពក៏ក្រលំបាកខ្លាំង ទើបលោកតាដាច់ចិត្តសំពះសុំសប្បុរសជនមេត្តាជួយនូវថវិកាខ្លះៗ ដើម្បីទិញថ្នាំព្យាបាលជំងឺ ហើយលោកតា ក៏ចង់ហូបអាហារឆ្ងាញ់ម្ដង មុនជីវិតចុងក្រោយ។
លោក ស្រេន វុធថា បានបង្ហោះរៀបរាប់លើហ្វេសប៊ុកថា ៖ «គ្មានកូនគ្មានចៅ ដេកឈឺទាំងរាងកាយស្គមស្គាំង ពិតជាសង្វេគខ្លាំងណាស់ លោកតា សៀ អាយុ ៩០ ឆ្នំា មានជំងឺចាស់ជរា កំពុងជួបការលំបាក គាត់សុំទឹកចិត្តបងប្អូនសប្បុរសជនមេត្តាជួយគាត់ផង ក្រែងបានថវិកាខ្លះៗទិញថ្នាំហូប និង គាត់ចង់បានអាហារហូបឆ្ងាញ់ម្ដងមុនជីវិតចុងក្រោយរបស់គាត់ គាត់រស់នៅភូមិស្ទឹង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ»៕