ស្លុ.-តចិត្ត! កំពុងជល់កែវ រាំលេងសប្បាយ ស្រាប់តែខ្យល់ព្យុះប៉ើងរោងការរលំខ្ទេចខ្ទីគ្មានសល់
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកវៀតណាម ក្រោយមានករណីភ្ញៀវកំពុងតែជួបជុំគ្នាផឹកស៊ីរាំកម្សាន្តសប្បាយក្នុងពិធីមង្គលការ តែបែរជាត្រូវព្យុះភ្លៀងបោកបក់ប៉ើងរោង ធ្វើឱ្យរត់ចែកជើងគ្នាសឹងមិនទាន់។
ហេតុការណ៍មួយនេះ បានកើតឡើងនៅឯប្រទេសវៀតណាម ដោយពិធីមង្គលការមួយនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ហើយក៏ឈានចូលដល់វគ្គពិធីពិសាភោជនាហារ និងរាំកម្សាន្ត។ ស្រាប់តែកំពុងសប្បាយៗសុខ ភ្លៀងក៏ចាប់ផ្ដើមធ្លាក់មក ហើយក៏ខ្លាំងទៅៗ តែភ្ញៀវដែលចូលរួមនៅសប្បាយរីករាយដូចដើម ដោយជល់កែវ និងរាំទាំងភ្លៀងធ្លាក់។
អ្វីដែលមិននឹកស្មានដល់គឺ កាន់តែភ្លៀង កាន់តែមានខ្យល់ខ្លាំង។ មិនយូរប៉ុន្មានព្យុះភ្លៀងក៏បានបោកបក់រោងការនោះឡើងប៉ើងរលំ ទាំងមនុស្សនៅពេញរោង ធ្វើឱ្យការសប្បាយប្តូរទៅជាការភ័យស្លន់ស្លោ រត់ចែកជើងគ្នារកកន្លែងសុវត្ថិភាព។ ក្រោយកើតហេតុ គេបានរកឃើញមានភ្ញៀវមួយចំនួនបានរងរបួស ព្រោះរោងសង្កត់លើ តែមិនមានអ្នកគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយគ្រាន់តែទ្រព្យសម្បត្តិភាគច្រើនត្រូវបានបំផ្លាញ៕