ភ្ញាក់ផ្អើល! ភ្ជាប់ពាក្យគូស្នេហ៍ MMO ទាំងម្ចាស់កម្មវិធី ទាំងភ្ញៀវ លេងកាន់ប៊ូតុងមាសប្រាក់បានពីយូធូបពេញដៃ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយបានឃើញរូបភាពពិធីភ្ជាប់ពាក្យគូស្នេហ៍ MMO មួយគូ កាន់ប៊ូតុងមាស ប្រាក់ បានពីយូធូបក្នុងថ្ងៃពិសេសរបស់ខ្លួន ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម។
រូបភាពដែលកំពុងទទួលបានការចាប់អារម្មណ៍នេះ បង្ហោះឡើងដោយគណនីមួយដែលមានឈ្មោះ Bee Chompoo បានបង្ហាញពីសកម្មភាពគូដណ្ដឹងមួយគូថតរូបក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនដោយកាន់ប៊ូតុងយូធូប មាន Gold Play Button និង Silver Play Button ជាអនុស្សាវរីយ៍បង្ហាញថាជាគូស្នេហ៍រកលុយតាមអនឡាញ ឬ MMO។
មិនត្រឹមតែម្ចាស់កម្មវិធីប៉ុណ្ណោះទេ ភ្ញៀវដែលបានចូលរួមពិធីសិរីសួស្ដីនេះ ក៏បានកាន់ប៊ូតុងយូធូបម្នាក់មួយដូចគ្នាផងដែរ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនាំគ្នាបញ្ចេញមតិអបអរសាទរ និង ចាប់អារម្មណ៍ព្រោងព្រាត៕