ចេះតែឆ្ងល់ ហេតុអ្វីប្រហិតហតដក ឬ សាច់ក្រក តែងមានប្លាស្ទិករុំពីក្រៅ ពេលនេះដឹងការពិតហើយ!
មហាជនអ្នកដែលចូលចិត្តញ៉ាំប្រហិត ជាពិសេសប្រហិតហតដក ឬ សាច់ក្រក ប្រាកដធ្លាប់ឃើញមកហើយនូវថង់ប្លាស្ទិកដែលគេរុំជិតជុំវិញប្រហិត ឬ សាច់ក្រកនោះ ហើយត្រូវបកចេញនៅពេលយកមកចំអិនញ៉ាំម្តងៗ តែប្រហែលជាមិនដែរចាប់អារម្មណ៍ថាគេរុំបែបនេះដើម្បីអ្វីឡើយ។
ការរុំបែបនេះមានពីរបែប គឺការរុំដោយធម្មជាតិ និង រុំដោយប្រើប្លាស្ទិក។ ការរុំបែបធម្មជាតិ គឺជាការរុំដោយសម្បកកែច្នៃដែលផលិតចេញពីគ្រឿងក្នុងសត្វ ដូចជាគោ ជ្រូក ឬ ពពែ ជាដើម វាអាចញ៉ាំបានដោយមិនបាច់បកចេញ ហើយក៏អាចធ្វើឱ្យមានរសជាតិឆ្ងាញ់មួយបែបផងដែរ តែទាស់ត្រង់ត្រូវប្រើពេលវេលាសម្អាតឱ្យបានល្អិតល្អន់បន្តិចទើបល្អ។
ដោយឡែក សម្រាប់ការរុំដោយប្រើប្លាស្ទិកវិញ គឺរុំដោយប្លាស្ទិក Food Grade ជាវិធីដែលគេប្រើច្រើនបំផុតក្នុងវិស័យផលិតសាច់ក្រក ព្រោះផលិតបានច្រើន មានតម្លៃថោកជាង។ ក្នុងនោះការរុំបែបនេះ គឺដើម្បីរក្សាភាពស្រស់របស់ប្រហិតឱ្យបានយូរ និង ការពារកុំឱ្យមានការតោងពីមេរោគ ឬ បាត់តេរី ដែលអាចធ្វើឱ្យប្រហិតឆាប់ខូច គ្មានសុវត្ថិភាពក្នុងការទទួលទាន។ លើសពីនេះទៅទៀត វាក៏ការពារសាច់ក្រកកុំឱ្យចូលខ្យល់ឆាប់រឹង ពោលគឺដើម្បីរក្សាគុណភាពរបស់សាច់ក្រក និង សុវត្ថិភាពរបស់អ្នកទទួលទានតែម្តង៕