រំជួលចិត្ត! ខំរៀនបានប័ណ្ណសរសើរ ៤ យកទៅបង្ហាញមុខរូបថតឪពុក ហើយសួរថា «ប៉ាសប្បាយចិត្តទេ?»
រឿងរ៉ាវរំជួលចិត្តមួយ ត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកនៅវៀតណាម ក្រោយមានករណីក្មេងប្រុសម្នាក់ខំរៀនរហូតបានប័ណ្ណសរសើរចំនួន ៤ មុខវិជ្ជា ហើយយកទៅបង្ហាញមុខរូបថតឪពុកដែលទើបតែស្លាប់ទៅ។
តាមការចុះផ្សាយបានឱ្យដឹងថា ក្រោយចេញពីរៀនក្មេងប្រុសរូបនេះ បានប្រញាប់ទៅផ្ទះហើយមិនបង្អង់យូរក៏ទាញយកប័ណ្ណសរសើរ ៤ សន្លឹករត់ទៅកន្លែងជើងធូប និង រូបថតឪពុក ហើយនិយាយថា ៖ «ប៉ា! មើលនេះ ប័ណ្ណសរសើរខ្ញុំបានដល់ទៅ ៤ ឆ្នាំនេះ តើប៉ាសប្បាយចិត្តទេ ពេលឃើញកូនរៀនពូកែបែបនេះ?»។
ម្ដាយរបស់ក្មេងប្រុសបានបញ្ជាក់បន្ថែមឱ្យដឹងថា ៖ «ឪពុកក្មេងប្រុសនេះ បានស្លាប់ជាង ១ ឆ្នាំហើយ ហើយនាងអាណិតកូនជាខ្លាំងពេលឃើញរូបភាពបែបនេះ តែក៏អរគុណកូនដែលខិតខំប្រឹងប្រែងរហូតបានជោគជ័យ ដោយជឿថាឪពុកគេមុខជារំភើប និង សប្បាយចិត្តមិនខាន ពេលដែលឃើញលទ្ធផលបែបនេះ»៕