ខ្លោចចិត្ត! ទ័លលុយខ្លាំង ឪពុកដាច់ចិត្តប្រកាសលក់ទូទឹកកក ២៥០ ដុល្លារ យកលុយវះកាត់បង្ហូរទឹកចេញពីខួរក្បាលកូន
ជារឿងដ៏គួរឱ្យរំជួលចិត្ត បុរសម្នាក់បានប្រកាសលក់ទូទឹកកកមួយគ្រឿង ដែលជាទ្រព្យមួយផ្នែកក្នុងផ្ទះរបស់ខ្លួន ដើម្បីយកប្រាក់លក់បានទៅវះកាត់ឱ្យកូនជាទីស្រឡាញ់របស់ខ្លួននៅឯមន្ទីរពេទ្យ។
បុរសដ៏កម្សត់ជួបទុក្ខក្នុងជីវិតរូបនេះ មានគណនីឈ្មោះ Sen Santy បានបង្ហោះលក់ទូទឹកកកថ្មីៗនេះថា ៖ «ទូទឹកកកលក់បន្ទាន់ ត្រូវការប្រាក់ដើម្បីមើលកូន វះកាត់ 250$ ចរចា។ បញ្ជាក់កន្លែងកកនៅខាងក្រោម 070 686 989 – 088 727 3587»។
ទន្ទឹមគ្នានេះ បុរសជាឪពុកកូនក្មេងដែលកើតជំងឺ បានបង្ហោះសារសុំជំនួយពីបងប្អូនសប្បុរសជនថែមទៀតផង ដោយសារតែកូនខ្លួនត្រូវវះកាត់ បង្ហូរទឹកចេញពីខួរក្បាល៕