ផ្អើលទាំងកណ្តាលថ្ងៃ! ស្ត្រីវ័យក្មេងម្នាក់ បា.ញ់សម្លា.-ប់ខ្លួននៅមុខផ្ទះ នៅខណ្ឌព្រែកព្នៅ
នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមន្ត្រីនគរបាលផ្នែកអន្តោប្រវេសន៍មួយរូប បានធ្វើអត្តឃាតទាំងកណ្តាលថ្ងៃមុខផ្ទះរបស់ខ្លួន។
ក្នុងនោះ ស្ត្រីរងគ្រោះមានឈ្មោះថា វី ស្រីវែន អាយុ ២១ ឆ្នាំ ជាមន្រ្តីនគរបាលផ្នែកអន្តោប្រវេសន៍ នៃអធិការនគរបាលខណ្ឌព្រែកព្នៅ។
មុននឹងធ្វើអត្តឃាត ស្រ្តីរូបនេះ ក៏បានសរសេរសំបុត្របន្សល់ទុកក្រុមគ្រួសារ ដោយរៀបរាប់ថា៖ «កូនសូមទោស ប៉ាម៉ាក់ កូនលាហើយ! កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់ មិនសមមានកូនបែបនេះទេ ហើយកាំភ្លើងនេះកូនខ្ចីពីបង អូនគេមិនជាប់ពាក់ព័ន្ធទេ យកកាំភ្លើងឱ្យគាត់វិញផង។ កូមសូមទោសហើយ មិនបាច់ធ្វើបុណ្យឱ្យកូនទេ កុំឱ្យអស់លុយ កូនលាហើយប៉ាម៉ាក់ជាមនុស្ស លាប្អូនទាំង ៤ នាក់។ កុង ចៅសូមទោស គ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង»៕