(វីដេអូ) ញញើតណាស់! ក្អែបយក្សធំចម្លែក ប្រវែងសឹងជិតមួយម៉ែត្រ ម្នាក់ៗឃើញហើយរមួលខ្លួន
ថ្មីៗនេះ មានអ្នកលេងបណ្តាញ TikTok ម្នាក់ ទម្លាយវីដេអូថតបានសត្វក្អែបយក្សមួយក្បាល ធំខ្លាំងគួរឱ្យខ្លាច ថែមទាំងមានប្រវែងវែងមិនធម្មតាសឹងជិតមួយម៉ែត្រឯណោះ។
ក្នុងវីដេអូនេះ គេឃើញសត្វក្អែបមួយក្បាលនេះកំពុងតែវារនៅលើជញ្ជាំង មើលទៅពិតជាមិនធម្មតាទេ ព្រោះក្រៅពីមានទំហំធំហើយ វាមានប្រវែងវែងសឹងមិនគួរឱ្យជឿទៀតផង ឃើញហើយគួរឱ្យព្រឺសម្បុរ ជាពិសេសពេលឃើញជើងរវើកៗរបស់វា។ ឯម្ចាស់វីដេអូក៏បានត្រឹមតែថតទុកមិនហ៊ានធ្វើអ្វី ព្រោះមិនដែលឃើញសត្វក្អែបឯណាធំដល់ថ្នាក់នេះឡើយ ។ យ៉ាងណាមិញ មហាជនក៏ព្រឺសម្បុរមិនចាញ់គ្នាដែរ ក្រោយពីបានឃើញក្អែបមួយក្បាលនេះ ពោលគឺគ្មានអ្នកធ្លាប់ឃើញបែបនេះពីមុនមកទេ៕