(វីដេអូ) អរគុណការលះបង់! ម៉ោង ១ ម៉ោង ២ យប់ មិនទាន់បានសម្រាក ព្រោះត្រូវបញ្ចប់ការងារឱ្យរួចរាល់ ពេលពិធីបើកប៉ារ៉ាហ្គេម
កាលពីយប់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ គឺជាថ្ងៃការបើកជាផ្លូវការនៃកម្មពិធីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយនឹងការបើកព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈចម្រុះតំណាងជាតិយ៉ាងគួរឱ្យកោតសរសើរ និង មានការចូលរួមសម្ដែងពីសិល្បករ-សិល្បការិនីជាច្រើននាក់ ដើម្បីជាអបអរសាទរក្នុងឱកាសដ៏វិសេសវិសាលនេះ។
យ៉ាងណាមិញ បង្វែរការចាប់អារម្មណ៍របស់ទស្សនិកជនឱ្យមើលអំពីការរៀបចំនៅខាងក្រោយឆាកវិញម្ដង ដោយក្រុមការងារដែលជាកងកម្លាំង ពួកគាត់បានលះបង់ពេលវេលា ទាំងកម្លាំងកាយ និង កម្លាំងចិត្ត ប្រឹងប្រែងរៀបចំធ្វើឡើង ដើម្បីឱ្យទិដ្ឋភាពក្នុងថ្ងៃបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម មើលទៅកាន់តែមានភាពអស្ចារ្យ និង ជាការចងចាំយ៉ាងមោទកភាពសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់៕