(វីដេអូ) ខ្មែរតែមួយជួយលើកកម្លាំងចិត្តគ្នា! សកម្មភាពហ្វឹកហាត់ក្រុមកីឡារត់ប្រណាំងពិការភ្នែក តស៊ូយ៉ាងមោះមុត ដើម្បីកម្ពុជាឈ្នះ
ពិតជារឿងដ៏គួរឱ្យរំភើបយ៉ាងខ្លាំង នៅពេលដែលបានឃើញវីដេអូឃ្លីបខ្លីបង្ហោះនៅលើបណ្តាញសង្គម Tiktok អំពីសកម្មភាពហ្វឹកហាត់ត្រៀមក្នុងប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ របស់ក្រុមកីឡារត់ប្រណាំងពិការភ្នែក នៅឯទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងវីដេអូប្រមាណ ១ និង ៣៤ វិនាទីនេះ គឺពិតជាបង្ហាញចេញជាខ្លាំងនូវទឹកចិត្តខ្មែរតែមួយជួយលើកជាកម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក បើទោះជាមានឧបសគ្គនៅខាងមុខពិបាកយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករ-កីឡាការិនីរត់ប្រណាំង មិនបោះបង់ក្តីស្រមៃរបស់ពួកគេឡើយ តស៊ូរត់យ៉ាងមានចិត្តមោះមុត ដើម្បីយកឈ្នះបានមេដាយជូនប្រទេសកម្ពុជា៕