(វីដេអូ) ផ្ទុះស៊ែរពេញ TikTok! ជាងម៉ាស៊ីនត្រជាក់សង្ហាខ្លាំង គេឃើញហើយចង់ស្ទះ ព្រោះដោះអាវចេញសាច់ដុំធំៗពេក
ថ្មីៗនេះ នៅបណ្តាញសង្គម Tiktok ថៃ កំពុងតែល្បីកំលោះជាងជួលជុលម៉ាស៊ីនត្រជាក់មួយរូប ដែលមានរូបរាងសង្ហាសាច់ដុំណែនៗ ធ្វើឱ្យនារីៗជ្រួលរំជួលចិត្តមិនស្ទើរទេ។
រូបភាពប៉ុន្មានសន្លឹករបស់ជាងម៉ាស៊ីនត្រជាក់រូបនេះ ត្រូវបានគេបង្ហោះនៅតាមបណ្តាញ TikTok ដែលធ្វើឱ្យមានចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។
បើទោះជាមិនបានបង្ហាញមុខពិតមែន តែមើលទៅរាងកាយរបស់កំលោះជាងនេះ ពិតជាសង្ហាទាក់ទាញណាស់ គឺពេញទៅដោយសាច់ដុំណែនប៉ែស បូករួមទាំងកាយវិការឡើងជួលជុលម៉ាស៊ីនត្រជាក់ទៀតនោះ រឹតតែសិចស៊ី និង គួរឱ្យក្នាញ់ណាស់។ យ៉ាងណាមិញ មានមហាជនជាច្រើន ជាពិសេសនារីៗឃើញហើយ ម្នាក់ៗចង់ហៅមកកំលោះជាងមកដល់ផ្ទះ ពោលគឺចង់ឃើញរាងសង្ហាបើទោះជាម៉ាស៊ីនត្រជាក់ផ្ទះខ្លួនមិនខូចក៏ដោយ៕