(វីដេអូ) ក្តៅគ្រុកៗដូចទឹកពុះ! ភរិយា គ្រូអេ ឡាយវីដេអូនិយាយទាំងទឹកភ្នែកឈឺចិត្ត គេយកកូនសិស្សទៅចុះកុងត្រាមិនប្រាប់ស្វាមី
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកនិយមស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ទាក់ទិនទៅនឹងរឿងរ៉ាវលោកគ្រូ អេ ភូថង បន្ទាប់ពីលោកបានបង្ហោះសារថាមានអ្នកយកកូនសិស្សប្រដាល់ក្នុងក្លឹបរបស់លោកទៅចុះកុងត្រា ហើយមិនបានជម្រាបដំណឹងដល់លោកសូម្បីមួយម៉ាត់។
ជុំវិញការបង្ហោះរបស់ គ្រូអេ កាលពីយប់មិញនេះដែរ បើតាមលោកស្រី ស សុម៉ាលី ភរិយាលោកគ្រូ អេ ភូថង នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៣ បានឡាយនិយាយដូច្នេះថា លោកស្រីបានឈែតទៅកាន់កីឡាករ ធឿន ធារ៉ា ដោយសួរ ធារ៉ា ពាក់ព័ន្ធរឿងរ៉ាវនេះ ខណៈកីឡាករ ធឿន ធារ៉ា ក៏បានចូលស្ដាប់ទាំងអស់ ប៉ុន្តែមិនបានធ្វើការឆ្លើយតបនោះឡើយ។ លោកស្រី ស សុម៉ាលី បានឱ្យដឹងទៀតថា ពេលខ្លួនឈែតទៅ ធឿន ធារ៉ា ហើយមិនការឆ្លើយតបនោះ លុះមានគេម្នាក់ទូរស័ព្ទទៅ ធឿន ធារ៉ា បែរជារូបគេបានលើក និង ប្រាប់ថា ខ្លួនអត់បានទៅនៅក្លិបគេទេ ហើយក៏មិនបានស៊ីញ៉េកុងត្រាដែរ មានអ្នកផ្សេងស៊ីញ៉េ។
ក្នុងវីដេអូឡាយនោះទៀតសោត លោកស្រី ស សុម៉ាលី ភរិយាលោកគ្រូ អេ ភូថង ក៏បានបរិយាយរឿងរ៉ាវក្តៅមួយចំនួនទៀត ជុំវិញរឿងរ៉ាវខាងលើនេះ ដោយថែមទាំងអួលដើម-កស្រក់ទឹកភ្នែកទៀតផង រហូតធ្វើឱ្យអ្នកទស្សនាឡាយលើកទឹកចិត្តយ៉ាងច្រើន។
សូមទស្សនាវីដេអូនៅខាងក្រោម ៖
សូមរំឭកផងដែរថានៅយប់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៣ លោកគ្រូ អេ ភូថង បានបង្ហោះសារទាំងយប់ ក្រោយដឹងថាមានអ្នកយកកូនសិស្សប្រដាល់ក្នុងក្លឹបរបស់លោកទៅចុះកុងត្រា ហើយមិនបានជម្រាបដំណឹងដល់លោកសូម្បីមួយម៉ាត់ ដោយលោកគ្រូ អេ ភូថង បានរៀបរាប់ថា ៖ «ថ្ងៃនេះផុសរាងយប់បន្តិចហើយ ទម្រាំដាច់ចិត្តហ៊ានផុស ព្រោះគេធំខ្ញុំ អេ ភូថង មិនដឹងអីផង ហេតុអ្វីបានជាទៅសុីញ៉េកុងត្រាសិស្សរបស់ខ្ញុំឱ្យទៅអ្នកដទៃដោយមិនបានសួរខ្ញុំមួយមាត់? ចុះកាលពេល ៥ ទៅ ៦ ឆ្នាំមុន សិស្សខ្ញុំមិនទាន់ល្បីហេតុអីអ្នកមិនដណ្ដើមយកសិស្សខ្ញុំទៅ? ហើយអ្នកដែលទៅចុះកុងត្រាឱ្យគេហ្នឹង កាលពីសិស្សធ្លាក់ខ្លួនមិនទាន់ល្បីហេតុអ្វីមិនមើលថែគាត់ផង? ដល់ពេលខ្ញុំសាងកេរ្តិ៍ឈ្មោះឱ្យគាត់បានល្បី ហេតុអ្វីអ្នកឯងទៅស៊ីញ៉េកុងត្រាដោយមិនបានប្រាប់ខ្ញុំអីមួយមាត់អ៊ីចឹង? ឃើញខ្ញុំតូចទាបជាងអ្នក គិតថាខ្ញុំមិនដល់មែនទេ ឃើញខ្ញុំមិនមាត់កុំថាខ្ញុំភ្លើឱ្យសោះ! ខ្ញុំត្រឹមតែអតីតកីឡាករជើងចាស់មួយរូបតែប៉ុណ្ណោះ គ្មានខ្សែដូចអ្នកទេ តែសូមចេះឱ្យតម្លៃខ្ញុំផង! មិនចប់ដោយស្រួលៗនោះទេ ?»៕