ភ្ញាក់ផ្អើល! លោកគ្រូ អេ ភូថង និង កូនៗ នាំគ្នាទៅបួសបំពេញកតវេទីសងគុណឪពុកម្តាយ ព្រឹកនេះ
មហាជនអ្នកនិយមស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៣ នេះ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយពីបានជ្រាបដំណឹង លោកគ្រូ អេ ភូថង និង កូនៗនាបកីឡាករ ម៉ឺន មេឃា កីឡាករ អេ អាំម៉ារីនភូថង មកបួសនៅឯវត្តអារាម។
ចំពោះការបួសនេះដែរ លោកគ្រូបានបញ្ជាក់ប្រាប់ក្នុងវីដេអូបង្ហោះដោយគណនីឈ្មោះ Seng Moliny Journalist នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៣ នេះឱ្យបានដឹងថា ការបួសនេះគឺក្នុងគោលបំណងបំពេញកតវេទីជាកូនកតញ្ញូ សងគុណលោកឪពុកអ្នកម្ដាយរបស់លោក៕
រូបភាព ៖ Seng Moliny Journalist