(វីដេអូ) ក្រទ្រព្យតែមិនក្រចិត្ត! មានលុយមួយរៀលមួយបាច់ ពកូនចូលបត់ជើងថ្វាយបង្គុំព្រះសង្ឃសុំចូលបុណ្យបញ្ចុះសីមា កំពុងផ្ទុះការរំជួលចិត្ត
ថ្មីៗនេះមានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ និង ធ្វើឱ្យលេងបណ្តាញសង្គមរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសកម្មភាពបុរសម្នាក់ដែលមានជីវភាពក្រខ្សត់ ប៉ុន្តែមានសទ្ធាជ្រះថ្លាកណ្តៀតកូនកាន់លុយក្រដាសមួយរយរៀលមួយបាច់មកធ្វើបុណ្យ។
ក្នុងវីដេអូនេះបានបង្ហាញឱ្យឃើញថា បុរសម្នាក់បានមកដល់ក្នុងវត្តមួយកន្លែងជាមួយនឹងកូនស្រីក្នុងពិធីបញ្ចុះសីមា រួចបានយកលុយក្រដាសមួយរយរៀលមួយបាច់ មកអង្គុយបត់ជើងសំពះសុំចូលបុណ្យនឹងព្រះសង្ឃដើម្បីភ្ជាប់និស្ស័យក្នុងបុណ្យបញ្ចុះសីមា។
ងាកទៅមើលព្រះសង្ឃ ដំបូងឡើយហាក់មិនចង់ទទួលនោះទេ ព្រោះចង់ឱ្យបុរសនោះទុកលុយប្រើប្រាស់ចិញ្ចឹមជីវិតវិញ តែក្រោយមកដោយសារមើលឃើញពីសទ្ធាជ្រះថ្លា ដែលសុខចិត្តផ្តាច់ពីមាត់ពង្រាត់ពី-កមកចូលបុណ្យ ព្រះសង្ឃក៏ព្រមទទួលយក ហើយក៏បានឱ្យពរជ័យផ្សេងៗ ឱ្យកើតជាតិណាៗមកកុំឱ្យអភ័ព្វ ឱ្យរកស៊ីចម្រុងចម្រើន អាយុវែងយ៉ឺនយូរ។ យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមឃើញហើយពិតជារំជួលចិត្តខ្លាំងណាស់ ពោលគឺម្នាក់ៗនាំគ្នាចូលរួមអនុមោទនាដោយសេចក្តីជ្រះថ្លាផងដែរ៕