ស្រាយចម្ងល់! មានប័ណ្ណ ប.ស.ស អាចប្រើបាននៅមន្ទីរពេទ្យទាំងអស់នេះ ហើយសេវាកម្មរហ័សទាន់ចិត្ត
បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ឱ្យបានដឹងថា គ្រប់សមាជិកដែលមានប័ណ្ណ ប.ស.ស. ទាំងអស់ គឺមានសិទ្ធិទៅប្រើប្រាស់សេវាពិនិត្យ និង ព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ដែលជាដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ។
ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ឱ្យដឹងទៀតថា លោកអ្នកអាចស្វែងរកមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយរកមើលរូបឡូហ្គោ ប.ស.ស. នៅខាងមុខមន្ទីរពេទ្យ ឬក៏អាចពិនិត្យមើលឈ្មោះ និងទីតាំងមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. តាមរយៈតំណភ្ជាប់នេះ https://drive.google.com/…/1H3Ipz6U1pQxHjZfmjDA0VUZe16M…
ទន្ទឹមគ្នានេះ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ បេឡាជាតិសន្តិសុខសង្គម៕