
បានទៅកុំភ្លេចចូល! រីសតមួយកន្លែងនៅមណ្ឌលគីរី ចាយត្រឹម ៥ ដុល្លារ អាចចូលថតរូបស្អាតៗតាមចិត្ត ហែលទឹកលេង ស្ទីមសូណាមួយអ៊េម
ស្ថិតនៅចម្ងាយប្រមាណ ៣៨១.៩៤ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា មានកន្លែងកម្សាន្តបែបធម្មជាតិ ដូចជាតំបន់ទឹកជ្រោះ ដែនជំរកសត្វព្រៃ ចំការស្រល់ ភូមិជនជាតិភាគតិច និង តំបន់ភ្នំធំតូចជាច្រើន។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវផ្ទះលម្ហែ ១ កន្លែងស្ថិតនៅលើភ្នំ ក្នុងខេត្តមណ្ឌលគិរី ដែលមានទេសភាពស្រស់ត្រកាល អាចទស្សនាទិដ្ឋភាពពីលើកំពូលភ្នំ ទាក់ចិត្តប្រិយមិត្តភ្ញៀវទេសចរ ឱ្យចង់ទៅកម្សាន្ត និងស្នាក់នៅលម្ហែ ដែលនៅទីនោះមានឈ្មោះថា «ថានី ដានី រីសត»។
អ្វីដែលកាន់តែពិសេសទៀតនោះ ផ្ទះលម្ហែដ៏មនោរម្យខាងលើ នាពេលថ្មីៗនេះ បញ្ជាក់ឱ្យភ្ញៀវទេសចរណ៍បានជ្រាបថា បើមកលេងមណ្ឌលគីរី ទោះមិនបានស្នាក់នៅរីសត ក៏លោកអ្នកអាចមកលេងបានដែរ ចំណាយត្រឹមតែ 5$ គឺអាចថតរូបលេង ហែលទឹកលេង ស្ទីមសូណា និងមាន free ជូនភេសជ្ជៈផ្សេងៗដោយឥតគិតថ្លៃ ត្រឹម 5$ ប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា ផ្ទះលម្ហែដ៏ស្រស់ត្រកាលនៅលើភ្នំនេះ ក៏មានម៉ូតូសម្រាប់ជួលជិះដើរលេងផងដែរ គឺ ១ ម៉ោង ៣០$ អាចទាក់ទងទៅកាន់លេខ 099669995/0975117777/098565568៕