ម៉ោង ១១ យប់ហើយមិនទាន់ឃើញប្រពន្ធមកផ្ទះ បារម្ភពេកឡើងទៅរានហាលមើលផ្លូវ បែរឃើញប្រពន្ធកំពុងឱបប្រុស
រូបភាពដ៏ក្រៀមក្រំរបស់បុរសម្នាក់ ដែលចាប់បានប្រពន្ធខ្លួនលួចក្បត់ពេលឡើងទៅរានហាល ក្នុងគោលបំណងមើលផ្លូវប្រពន្ធត្រលប់ពីធ្វើការវិញ ព្រោះតែបារម្ភ បានក្លាយជាប្រធានបទដ៏ក្តៅគគុកលើបណ្ដាញសង្គម Weibo ចិន។
ករណីនេះបានកើតឡើងនៅតំបន់ Enshi ខេត្ត Hubei ប្រទេសចិន ដោយបុរសឈ្មោះថា Pu អាយុ ២៩ ឆ្នាំបានរៀបរាប់ឱ្យដឹងថា៖ «មុនពេលរៀបការខ្ញុំបានធ្វើការនៅក្រុមហ៊ុនឯកជនមួយ តែបានប្រាក់ខែទាបពេក ទើបធ្វើឱ្យខ្ញុំសម្រេចចិត្តផ្លាស់ប្តូរទៅធ្វើការនៅខេត្ត Fujian ដែលទទួលបានប្រាក់ខែខ្ពស់ ហើយទុកឱ្យប្រពន្ធរស់នៅស្រុកកំណើត និងធ្វើការនៅក្រុមហ៊ុនផលិតស្បែកជើង»។
«ក្រោយធ្វើការសន្សំលុយបានច្រើនគួរសម ខ្ញុំក៏បានដាក់ច្បាប់មកនៅស្រុកកំណើតមួយរយៈ ដើម្បីបាននៅក្បែរប្រពន្ធ។ ពេលមកវិញខ្ញុំសង្កេតឃើញថា ប្រពន្ធខ្ញុំហាក់សោះអង្គើយជាងមុន ហើយនាងត្រឡប់មកផ្ទះយប់ៗ ដោយប្រាប់ថារវល់ធ្វើការ»។
«ថ្ងៃមួយខ្ញុំហាក់ចាំនាងមកផ្ទះយូរខ្លាំង ដោយជាធម្មតាម៉ោងត្រឹមជិត ១០ អីមកដល់ តែយប់នោះម៉ោង ១១ ជាងហើយនាងមិនទាន់មកផ្ទះទៀត។ ខ្ញុំបានទូរស័ព្ទទៅនាង តែនាងមិនលើក ដោយបារម្ភពេក ខ្ញុំក៏ឡើងទៅលើរានហាលចំហៀងផ្ទះដែលអាចឃើញផ្លូវដើម្បីរង់ចាំមើលផ្លូវនាង។ លុះពេលទៅដល់ស្រាប់តែឃើញមានស្រមោលគូស្នេហ៍មួយគូដែលកំពុងសាសងគ្នាកៀនផ្លូវងងឹតនោះ»។
«តែអ្វីមិននឹកស្មាន គឺនៅសុខៗក៏មានភ្លើងបំភ្លឺឡើងធ្វើឱ្យខ្ញុំឃើញច្បាស់ថា គូស្នេហ៍មួយគូនោះខាងស្រីគឺជាប្រពន្ធខ្ញុំ ចំណែកឯបុរសដែលនាងកំពុងនែបនិត្យគឺជាមិត្តភក្តិវិទ្យាល័យរបស់នាង ដែលបច្ចុប្បន្នធ្វើការក្រុមហ៊ុនស្បែកជើងជាមួយគ្នា។ លុះពេលភ្លើងភ្លឺអ្នកទាំងពីរក៏កាន់ដៃគ្នារត់»។
«ក្រោយដឹងរឿង ខ្ញុំក៏បានដាក់ពាក្យលែងលះតាមផ្លូវច្បាប់ ដោយមិនអាចទ្រាំទ្រ និងភាពឈឺចាប់បាន ហើយខ្ញុំបានរកឃើញថាពួកគេបានលួចទាក់ទងគ្នាមកជាង ១ ឆ្នាំហើយ»៕