ដល់-ក! មុនត្រូវគេចាប់រឿងល្បួងសិស្សទៅមប្រើក្តីសុខខ្លួន បងប្អូនភ្លោះជើងល្អធ្លាប់ប្រព្រឹត្តបទល្មើសក្តៅគគុក ១៤ ករណី
កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ សមត្ថកិច្ចខេត្ត Ratchaburi ប្រទេសថៃ បានឃាត់ខ្លួនជនល្មើស ២ នាក់ ដែលជាបងប្អូនភ្លោះនឹងគ្នា ក្រោយប្រព្រឹត្តបទល្មើសចាប់រំលោភសិស្សសាលាអនុវិទ្យាល័យមានអាយុក្រោម ១៥ ឆ្នាំជាច្រើននាក់។
តាមសមត្ថកិច្ចបានឱ្យដឹងថា ជនល្មើសមានឈ្មោះ ប៉ាត់ និង ប៉ាយ ជាបងប្អូនភ្លោះមានអាយុ ១៩ ឆ្នាំ រស់នៅខេត្តសុផាន់បុរី តែងបានចេញសកម្មភាពបោកបញ្ឆោតក្មេងតាមរយៈហ្វេសប៊ុកដោយមានការណាត់ជួបនាំដើរលេងហើយធ្វើសកម្មភាពចាប់រំលោភ។
បើតាមការបញ្ជាក់ពីជនល្មើសបានសារភាពទៅកាន់សមត្ថកិច្ចថា ពួកគេចូលចិត្តក្មេងសិស្សសាលា ព្រោះគួរឱ្យស្រឡាញ់ និង ស្រស់ស្អាត ដោយរូបគេមិនចូលចិត្តមនុស្សចាស់ឡើយ អ្វីដែលខំខាន់ពួកគេចូលចិត្តមនុស្សស្រីពេញក្រុមុំព្រហ្មចារី។ ក្នុងនោះមិនមែនមានតែក្មេងៗ ៤ ទៅ ៥ នាក់ប៉ុណ្ណោះទេ ដែលរងគ្រោះ គឺមានក្មេងស្រីច្រើនណាស់ស្ទើរតែទូទាំងខេត្តត្រូវបានជនល្មើសទាំងពីរចាប់បំពាន រហូតដល់មានក្មេងស្រីខ្លះកើតជំងឺបាក់ទឹកចិត្តចង់សម្លាប់ខ្លួនថែមទៀតផង។
បន្ទាប់ពីមានពាក្យបណ្ដឹងពីជនរងគ្រោះប្រមាណជា ៤ ទៅ ៥ នាក់ បានធ្វើឱ្យក្រុមសមត្ថកិច្ចចុះស៊ើបអង្កេតរហូតក្តាប់បានមុខសញ្ញា និង ឃាត់ខ្លួនបានទាន់ពេលវេលា ពុំដូច្នោះទេមិនដឹងថាមានក្មេងស្រីមិនទាន់គ្រប់អាយុប៉ុន្មាននាក់ទេដែលរងគ្រោះនោះ។ ខណៈនេះជនល្មើសទាំងពីរកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន និង កសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
យ៉ាងណាមិញ បើយោងទៅតាមការស៊ើបអង្កេតពីប្រវត្តិជនបង្កទាំងពីរ ខាងសមត្ថកិច្ចបានឱ្យដឹងថា ជនល្មើសទាំងពីរធ្លាប់មានរឿងក្តីជាប់ខ្លួនមកពីមុនសរុប ១៤ ករណីឯណោះ ដោយកូនភ្លោះច្បងឈ្មោះ ប៉ាត់ មានចំនួន ៦ ករណី ពាក់ព័ន្ធនឹងចោរកម្ម ៣ ករណី និង សេពសន្ថវៈ ៣ ករណី រីឯប្អូនវិញឈ្មោះ ប៉ាយ ធ្លាប់មាន ៨ ករណី ពាក់ព័ន្ធចោរកម្មចំនួន ៣ ករណី និង សេពសន្ថវៈ ៥ ករណី។
អ្វីដែលរឹតតែហួសចិត្តទៀតនោះ ប៉ាយ ជាប្អូនបានសារភាពប្រាប់ទៅកាន់ប៉ូលិសត្រង់ៗថា ធ្លាប់ត្រូវចូលឃុំខ្លួន ៣ ដង ព្រោះករណីចោរកម្ម និង កាលពីខែមេសា ឆ្នាំ ២០២២ កន្លងទៅទើបចេញពីគុកក្នុងបទស្មើលលក់ថ្នាំញៀនចំនួន ២០០០ គ្រាប់ នៅខេត្តសុផាន់បុរីទៀត៕