ភ្ញាក់ផ្អើល! អ្នកវិទ្យាសាស្ត្រ រកឃើញព្រះចន្ទថ្មីរបស់ភពផែនដី ឈ្មោះថា 2023 FW13
អ្នកវិទ្យាសាស្ត្រ បានសិក្សារកឃើញព្រះចន្ទថ្មីមួយរបស់ភពផែនដីយើង ដែលជាព្រះចន្ទ quasi។ ព្រះចន្ទ quasi គឺជា ដុំថ្មអវកាស ដែលនៅជិតផែនដី ប៉ុន្តែចងភ្ជាប់ទំនាញដោយព្រះអាទិត្យ។
ព្រះចន្ទ quasi មួយនេះដែរហៅឈ្មោះថា 2023 FW13 ត្រូវបានអ្នកជំនាញរុករកឃើញដោយប្រើប្រាស់តេឡេស្កុប Pan-STARRS ដែលស្ថិតលើកំពូលភ្នំភ្លើង Haleakala នាកោះហាវៃ។
អ្នកជំនាញ បានគិតថា ផ្កាយរណបនៃផែនដីមួយនេះ បានស្ថិតនៅជុំវិញផែនដី តាំងពី ១០០ ឆ្នាំមុនគ.ស ហើយនឹងនៅតែបន្តវិលជុំវិញភពផែនដីយើងនៅយ៉ាងហោចណាស់ ១៥០០ ឆ្នាំទៀត រហូតដល់ ៣៧០០ ឆ្នាំនៃគ.ស។
គួរបញ្ជាក់ផងដែរថា ព្រះចន្ទ 2023 FW13 គឺមានភាពខុសប្លែកពីព្រះចន្ទរបស់យើង ដោយសារតែវាដើរលើគន្លងនៅក្រៅ «Hill sphere» របស់ផែនដី ដែលជាតំបន់ជុំវិញតួរបស់ភពយើង ដែលកម្លាំងទំនាញរបស់វា គឺជាកម្លាំងលេចធ្លោទាក់ទាញផ្កាយរណប៕