អ្នកណាធ្វើចិត្តបាន! ចែគេន ស្រែកទ្រហោយំទាំងឈឺចាប់ ពេលទៅទទួលស-ពស្វាមីនៅមន្ទីរពេទ្យ
មហាជនអ្នកនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ បានសម្ដែងក្ដីស្លុតចិត្តជាអនេក ក្រោយបានជ្រាបពីដំណឹងមរណភាព លោក សំ ករុណា ត្រូវជាស្វាមី ចែគេន បងស្រីអតីតតារាចម្រៀង យ៉ុង ចាន់កន្និកា។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំនេះ គេសង្កេតឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាសម្ដែងក្ដីរំជួលចិត្ត ក្រោយបានទស្សនាវីដេអូក្នុងបណ្ដាញសង្គម Tiktok មួយ ដែលបានបង្ហោះដោយគណនីមានឈ្មោះ mariko ដោយបានបង្ហាញពីសកម្មភាព ចែគេនទៅមន្ទីរពេទ្យ ទៅទទួលសពស្វាមី ស្រែកយំទាំងក្ដីឈឺចាប់ បាត់បង់មេគ្រួសារគ្មានថ្ងៃត្រឡប់។
គួរឱ្យដឹងផងដែរថា បើតាមផេកផ្លូវការរបស់លោក សាវិន ហ្វីលីព បានឱ្យដឹងថា ចែគែន ម្ចាស់ហាងកណ្ណិកាសាទ្បនពេលនេះ កំពុងចាត់ចែងធ្វើបុណ្យសពស្វាមីរបស់គាត់ ដែលមានឈ្មោះថា លោក សំ ករុណា ជាមន្រ្តីប៉ូលិសមួយរូប នៅវត្តអង្គមេត្រី ក្បែរគុកព្រៃស។ ហើយចំពោះមូលហេតុនៃការស្លាប់របស់ស្វាមីចែគែន គឺបណ្ដាលមកពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរវត្តម្នៀត៕