ទៅ.ល.ខោនៅហាងគេ មិនត្រូវចិត្តក៏ចេញទៅវិញ បែរភ្លេចលីអូជាប់នឹងខោ ម្ចាស់ហាងប្រកាសស្វែងរក
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកវៀតណាម ក្រោយមានករណីភ្ញៀវស្រីម្នាក់ បានចូលមក-ល ខោខូវប៊យនៅហាងលក់សម្លៀកបំពាក់ក្នុងផ្សារមួយកន្លែង តែពេលមិនត្រូវចិត្តហើយទៅវិញ ស្រាប់តែភ្លេចយកទាំងខោក្នុងទៀត។
ក្រោយឃើញភ្ញៀវបែបនេះ ម្ចាស់ហាងក៏បានប្រកាសស្វែងរកម្ចាស់នៅលើបណ្ដាញសង្គម ដោយសង្ឃឹមថាម្ចាស់បានឃើញនឹងមកយកវិញ ដោយគិតថាបែបប្រញាប់ពេកទើបភ្លេចបែបនេះ។
ម្ចាស់ហាងបានសរសេរសារបែបលេងសើចថា៖ «សង្ស័យភ្ញៀវគាត់ប្រញាប់ទៅដាំបាយធ្វើម្ហូបមើលទៅ គ្រាន់តែលហើយមិនត្រូវចិត្តទៅបាត់ កុំចោទថាហាងលួចណា ហាងមិនបានលួចទេ បើម្ចាស់បានឃើញកុំភ្លេចមកយកវិញផង»៕