ក្ដៅៗ! បុរសដែលបើកទ្វារយន្តហោះរបស់កូរ៉េថ្ងៃមុន អាចប្រឈមនឹងការជាប់គុក ១០ ឆ្នាំ បើរកឃើញបទល្មើស
ជើងហោះហើរកូរ៉េ Asiana Airlines បានប្រកាសឈប់លក់សំបុត្រក្បែរច្រកចេញពេលមានអាស្នលើយន្តហោះ A321-200 របស់ខ្លួន ក្រោយមានហេតុការណ៍អ្នកដំណើរបើកច្រកទ្វារនោះដោយខ្លួនឯង ទាំងយន្តហោះកំពុងហោះលើអាកាស។
Asiana Airlines បានចេញប្រកាសថា ចាប់ពីថ្ងៃទី ២៨ ខែឧសភា តទៅ ជើងហោះហើររបស់ពួកគេ នឹងមិនលក់សំបុត្រសម្រាប់កៅអីអង្គុយក្បែរច្រកចេញលេខ 31A និង 26A លើយន្តហោះ 14Airbus A321-200 តទៅទៀតទេ ព្រោះដើម្បីសុវត្ថិភាព វិធានការនេះ នឹងធ្វើឡើង ទោះបីយន្តហោះពេញកៅអីក៏ដោយ។
គួររំឭកផងដែរថា ការសម្រេចចិត្តចេញវិធានការថ្មីនេះ គឺក្រោយបុរសជាអ្នកដំណើរម្នាក់ បានធ្វើការបើកច្រកទ្វារពេលមានអាសន្នលើយន្តហោះ Airbus A321-200 ដែលកំពុងហោះហើរក្នុងកម្ពស់ ២០០ ម៉ែត្រ ខណៈពេលយន្តហោះកំពុងធ្វើការចុះចតនៅព្រលានយន្តហោះ Daegu កាលពីថ្ងៃទី ២៦ ខែឧសភា កន្លងទៅ។ ជាសំណាងល្អ អ្នកដំណើរទាំង ១៩៤ នាក់លើយន្តហោះនោះ មិនមានរងរបួសឡើយ ប៉ុន្តែអ្នកដំណើរ ៩ នាក់ ទាមទារឱ្យព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែមានបញ្ហាពិបាកដកដង្ហើម។
ចំពោះជនបង្កវិញ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ហើយរូបគេប្រឈមនឹងការជាប់គុក ១០ ឆ្នាំ ប្រសិនបើរកឃើញល្មើសនឹងចាប់ចរាចរណ៍ផ្លូវអាកាសពិតមែន៕