កូនក្រមុំបងអើយ! ថ្ងៃរៀបការបើកទ្វារបន្ទប់ក្រាក ឃើញកូនក្រមុំស្លៀកឈុត Ultraman
កូនក្រមុំជនជាតិចិនម្នាក់ បានបង្កភាពភ្ញាក់ផ្អើលក្នុងថ្ងៃមង្គលរបស់ខ្លួន នៅពេលរូបនាង បានគ្រងឈុតតួ Ultraman ដែលជាតួអង្គ superhero អនាគតប្ដីរបស់នាងចូលចិត្តខ្លាំងបំផុត។
កាលពីថ្មីៗនេះ មានវីដេអូមួយថតនៅខេត្ត Henan ប្រទេសចិន បានទាក់ទាញអ្នកលេងបណ្ដាញសង្គម Douyin ឱ្យចុចចូលមើលជាង ៥ លានដង។ វីដេអូនោះដែរ បានថតសកម្មភាពក្នុងពិធីមង្គលការមួយ ដោយពេលនោះ ខាងកូនកំលោះ និង មិត្តភក្តិរបស់គេ បានបើកទ្វារចូលទៅក្នុងបន្ទប់កូនក្រមុំ ដើម្បីទទួលនាងក្នុងថ្ងៃពិសេសនេះ។
យ៉ាងណាមិញ ក្រោយបើកទ្វារក្រាក កូនកំលោះ និង មិត្តភក្តិ នាំគ្នាភាំងស្រឡាំងកាំង ក្រោយឃើញអនាគតប្រពន្ធរបស់គេ ស្ថិតក្នុងឈុតតួអង្គ Ultraman ផ្ទុយពីកូនក្រមុំទូទៅ ដែលស្ថិតក្នុងឈុតរៀបការតាមប្រពៃណីនោះ។
ក្រោយវីដេអូថ្ងៃរៀបការផ្ទុះការមើល និង ចែកចាយខ្លាំង ប្ដីប្រពន្ធថ្មីថ្មោងមួយគូនេះ ក៏បានចេញធ្វើវីដេអូថ្មីមួយទៀតជាមួយគ្នា ដោយខាងស្រីបានទម្លាយថា នាងបានរៀបចំគម្រោងពញ្ញាក់អារម្មណ៍គូស្នេហ៍នេះប្រមាណ ១ ឆ្នាំមកហើយ ព្រោះថា ប្ដីរបស់នាង គឺជាអ្នកគាំទ្រផ្កាប់មុខរបស់រឿងភាគទូរទស្សន៍ Ultraman មែននេះ៕