Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ចាប់​ពី​ឆ្នាំ​ ២០២៣​ តទៅ​ ការ​បណ្ដុះបណ្ដាល​គរុនិស្សិតកម្រិត​ឧត្តម​នៅ​ NIE គឺ​ បរិញ្ញាបត្រ​+២ ទាំង​អស់​
សង្គម

ចាប់​ពី​ឆ្នាំ​ ២០២៣​ តទៅ​ ការ​បណ្ដុះបណ្ដាល​គរុនិស្សិតកម្រិត​ឧត្តម​នៅ​ NIE គឺ​ បរិញ្ញាបត្រ​+២ ទាំង​អស់​

អត្ថបទដោយ​៖ Pandaa ឧសភា ២៦, ២០២៣

នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែសម្រួលឡើងវិញបញ្ជីប៉ុស្តិ៍វិទ្យាល័យ សម្រាប់ការប្រឡងជ្រើសរើសគរុនិស្សិតកម្រិតឧត្តមឆ្នាំ ២០២៣ ដោយយកតាមរូបមន្តបរិញ្ញាបត្របូក ២ វិញ។

ជាក់ស្ដែងនៅក្នុងសេចក្ដីប្រកាសក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀនកម្រិតឧត្តម (បង្រៀននៅវិទ្យាល័យ) ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលគរុនិស្សិតកម្រិតឧត្តម នៅវិទ្យាស្ថានជាតិអប់រំ តាមរូបមន្តបរិញ្ញាបត្របូក ២ ទាំងស្រុងចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ តទៅ។

ដោយក្នុងន័យនេះ ក្រសួងបានស្នើសុំ លោក លោកស្រី ប្រធានកែសម្រួលបញ្ជីប៉ុស្តិ៍វិទ្យាល័យសម្រាប់ការប្រឡង ជ្រើសរើសគរុនិស្សិតកម្រិតឧត្តម ឆ្នាំ ២០២៣ ឡើងវិញ និង សូមជូនដំណឹងដល់គ្រប់វិទ្យាល័យពាក់ព័ន្ធអំពីការកែសម្រួលនេះ ដោយប្តូរការបណ្តុះបណ្តាលតាមរូបមន្តបរិញ្ញាបត្របូក ១ ទៅជាបវិញ្ញាបត្របូក ២ ទាំងអស់ ទាំងផ្នែកចំណេះទូទៅ និងផ្នែកអប់រំបច្ចេកទេស ហើយបញ្ជីប៉ុស្តិ៍កែសម្រួលថ្មី ត្រូវបញ្ចូនទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានបុគ្គលិក) យ៉ាងយូរនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១៧ : ០០នាទី៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់