ញាក់សាច់! មង្គលការមហាអភិជន ពួយដាក់កូនក្រមុំលើជញ្ជីងយក្ស ថ្លឹងជាមួយមាសរាប់គីឡូ
ថ្មីៗនេះ ពិធីមង្គលការមួយនៅឌូបៃ កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយអាពាហ៍ពិពាហ៍លំដាប់អភិជនមួយនេះ បានធ្វើឡើងជាមួយទិដ្ឋភាពប្លែកបំផុតមិនធ្លាប់បានឃើញពីមុន។
តាមរយៈវីដេអូ បានបង្ហាញឱ្យឃើញកូនក្រមុំដ៏ស្រស់សោភា សញ្ជាតិប៉ាគីស្ថាន បានអង្គុយលើទោងក្នុងសភាពជាជញ្ជីង ស្របពេលផ្នែកមួយនៃទោងផ្សេងមួយទៀត បានដាក់គរនៅដុំមាសច្រើនដុំ ដើម្បីថ្លឹងឱ្យស្មើនឹងទម្ងន់របស់កូនក្រមុំ។ វីដេអូមង្គលការលំដាប់អភិជនមួយនេះដែរ គឺផ្ទុះការចែកចាយខ្លាំងមែនទែនពីសំណាក់អ្នកលេងតាមបណ្ដាញសង្គម។
យ៉ាងណាមិញ បើតាមក្រុមគ្រួសារនៃកូនក្រមុំកូនកំលោះ ថ្លែងបញ្ជាក់ប្រាប់សារព័ត៌មាន Khaleej Times បានឱ្យដឹងថា តាមពិតទៅ ដុំមាសទាំងនោះមិនមែនជាដុំមាសសុទ្ធសាធនោះទេ ដោយវាគ្រាន់ជាដុំស្រោបមាសស្ដើងៗប៉ុណ្ណោះ៕