វីដេអូស្ដែងៗ បង្ហាញពីសកម្មភាពភ្លើងឆេះភូមិគ្រឹះដ៏សន្ធោសន្ធៅ នៅខណ្ឌពោធិ៍សែនជ័យព្រឹកនេះ
ប្រជាពលរដ្ឋកំពុងផ្ទុះការភ្ញាក់ផ្អើលខ្លាំង ដោយនៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នេះ មានអគ្គិភ័យបានឆាបឆេះផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្លូវ ១៣៧K សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណជា ៩ និង ២០ នាទីព្រឹកនេះ។
តាមប្រភពបានឱ្យដឹងថា ភូមិគ្រឹះដ៏ធំស្កឹមស្កៃនេះ ត្រូវបានគេស្គាល់ថាជារបស់ថៅកែលក់ពូក និង គ្រឿងសង្ហារិម សុខហេង។ បច្ចុប្បន្នរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង កំពុងខ្នះខ្នែងធ្វើការជួយពន្លត់យ៉ាងដុតដៃដុតជើង ដើម្បីគ្រប់គ្រងស្ថានភាពភ្លើងកុំឱ្យបន្តឆាបឆេះកាន់តែខ្លាំង សម្រាប់ព័ត៌មានលម្អិត គេមិនទាន់បញ្ជាក់ថាបណ្ដាលមកពីមូលហេតុអ្វីឡើយទេ។
សូមទស្សនាវីដេអូខាងក្រោម ៖