ក្ដៅៗ! ភ្លើងឆេះភូមិគ្រឹះមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ
នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នេះ មានអគ្គិភ័យបានឆាបឆេះផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្លូវ ១៣៧ K សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណជា ៩ និង ២០ នាទី។
បច្ចុប្បន្នរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង កំពុងខ្នះខ្នែងធ្វើការជួយពន្លត់យ៉ាងដុតដៃដុតជើង ដើម្បីគ្រប់គ្រងស្ថានភាពភ្លើងកុំឱ្យបន្តឆាបឆេះកាន់តែខ្លាំង សម្រាប់ព័ត៌មានលម្អិត គេមិនទាន់បញ្ជាក់ថាបណ្ដាលមកពីមូលហេតុអ្វីឡើយទេ៕