(វីដេអូ) លោក សាន សុជា ប្រាប់ឱ្យបងប្អូនលោកយាយលោកតាកុំសោកស្ដាយ ព្រោះលោកសម្រេចចិត្តច្បាស់ហើយ
ការប្រកាសលាចាកសិក្ខាបទរបស់ម្ចាស់គ្រូ សាន សុជា ដែលជាអតីតព្រះសង្ឃដ៏ល្បីល្បាញមួយព្រះអង្គ មានចំណេះដឹងខ្ពស់ តែងចែករំលែកឱវាទល្អៗដល់សាធារណជនកន្លងមក បានធ្វើឱ្យពុទ្ធបរិស័ទទាំងនៅស្រុកខ្មែរ និង នៅប្រទេសអូស្ត្រាលី ដែលធ្លាប់ត្រង់ត្រាប់ស្ដាប់ពាក្យទូន្មានអប់រំរបស់លោកបង មានក្ដីសោកស្ដាយជាពន់ពេក ព្រោះលោកបងធ្លាប់ជាព្រះសង្ឃដ៏ឆ្នើមមានការគោរពស្រឡាញ់ពីញាតិញោមក្មេងចាស់ប្រុសស្រី។
ក្រោយមានពុទ្ធបរិស័ទជាច្រើននាំគ្នាសម្ដែងការសោកស្ដាយយ៉ាងច្រើនព្រោងព្រាត ពីការសម្រេចចិត្តលាចាកសិក្ខាបទកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ នៅប្រទេសអូស្ត្រាលី ក្នុងនោះលោកបង សាន សុជា ក៏មានប្រសាសន៍ក្នុងកិច្ចសម្ភាសមួយថា លោកមិនស្ដាយក្រោយឡើយ ព្រោះកាលលោកនៅជាសង្ឃ លោកបានបំពេញតួនាទីយ៉ាងល្អអស់ពីសមត្ថភាពហើយ ដូច្នេះពេលលោកសម្រេចចិត្តសឹក លោកបានសម្រេចចិត្តច្បាស់ហើយ ក៏មិនស្ដាយក្រោយដែរ។
លើសពីនេះ លោកបង សាន សុជា ក៏សូមឱ្យបងប្អូនលោកយាយលោកតាកុំសោកស្ដាយធ្វើអ្វី ព្រោះលោកនៅទីនេះនៅឡើយទេ លោកមិនបានទៅណាឡើយ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖