ក្ដៅៗ! ភពផែនដី អាចនឹងទទួលបានសារពីពពួកអេលៀនលើភពអង្គារ នៅក្នុងថ្ងៃនេះ
នៅក្នុងថ្ងៃនេះ មនុស្សលើភពផែនដីយើង នឹងអាចទទួលបានបទពិសោធថ្មីមួយ ដែលជាការទទួលសារពីអាណានិគមនៃភពក្រៅ។ សារមួយនោះ នឹងត្រូវបញ្ជូនពី European Space Agency’s ExoMars Trace Gas Orbiter (TGO) លើភពអង្គារ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នេះ។ ប្រមាណជា ១៦ នាទីក្រោយ សារទាំងនោះនឹងត្រូវទទួលបានដោយមនុស្សលើភពផែនដី។ យ៉ាងណាមិញ សារដើមបញ្ជូនមកនោះ គឺនឹងត្រូវទាមទារឱ្យមានការបកប្រែ (decoded) ជាមុនសិន។
សារពីមនុស្សភពក្រៅនេះដែរ នឹងត្រូវតាមដានដោយតេឡេស្កុបលំដាប់ពិភពលោកចំនួន ៣ រួមមាន The SETI Institute’s Allen Telescope Array, the Robert C. Byrd Green Bank Telescope និង Medicina Radio Astronomical Station។ គំនិតផ្តួចផ្តើមនៃគម្រោងមួយនេះ គឺកើតចេញពីវិចិត្រករផ្នែកចក្ខុវិស័យ Daniela de Paulis។
លោកស្រីបានពន្យល់ថា៖ «ឆ្លងកាត់ប្រវត្តិសាស្ត្រមកនេះ មនុស្សជាតិយើង បានរុករកបាតុភូតដែលផ្លាស់ប្ដូរ និង មានឥទ្ធិពលនេះ។ ការទទួលបានសារពីអាណានិគមក្រៅភព អាចជាបទពិសោធផ្លាស់ប្ដូរដ៏ជ្រាលជ្រៅមួយសម្រាប់មនុស្សជាតិយើង»។ ចំពោះគោលបំណងនៃគម្រោងនេះ គឺដើម្បីធ្វើការស្វែងយល់ថាការរុករកឃើញនេះនឹងទៅជាយ៉ាងណា ជាពិសេសលើការយល់ដឹងនៃរបៀបអ្នកវិទ្យាសាស្ត្រ និង សាធារណជន ធ្វើការឌិកូដ (decoded) និង បកប្រែសាររបស់មនុស្សភពក្រៅនោះ៕