ធ្លាប់ជួបចឹងអត់? ឃើញសារបែបនេះកុំចុចឱ្យសោះ ចៀសវាងបាត់គណនីតេឡេក្រាមដោយមិនដឹងខ្លួន
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង សូមឱ្យអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និង កុំចុចលើដំណរភ្ជាប់ Telegarm.org ដំណរភ្ជាប់ណាដែលមិនច្បាស់លាស់ និង បំពេញព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ។
ខាងនាយកដ្ឋានបានបញ្ជាក់បែបនេះ ដោយសារតែបានទទួលពត៌មានស្តីពីការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរស័ព្ទ SMS ដើម្បីឱ្យអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និង ឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក៕