ព្រះអើយ! គ្រាន់តែប្រពន្ធឃ្លានទុរេន ទិញយកមកហូបសោះ ប្ដីរអ៊ូមិនឈប់ ឈ្លោះគ្នាបែកផ្សែង
ថ្មីៗនេះ សម្តីប៉ុន្មានម៉ាត់របស់នារីជនជាតិចិនម្នាក់ ដែលតបតទៅប្តី ក្រោយត្រូវគេរអ៊ូរឿងទិញទុរេនមកញ៉ាំ បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការវែកញែកព្រាត។
ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីចេញពីធ្វើការនៅពេលយប់ ស្រ្តីជាប្រពន្ធរូបនេះ នឹកឃ្លានពេក ក៏ឆ្លៀតចូលទៅទិញទុរេនមួយប្រអប់ មកហូបនៅផ្ទះ។ តែគ្រាន់មកដល់ផ្ទះ រៀបបើកប្រអប់យកទុរេនញ៉ាំទៅហើយ ស្រាប់តែប្តីរអ៊ូង៉ូវៗក្បែរត្រចៀកថា នាងចូលចិត្តញ៉ាំតែរបស់ថ្លៃៗ ចូលចិត្តតែចំណាយលុយលើអាហារមិនចេះគិត។
ក្នុងនោះភ្លាមៗនាងមិនបានតបទៅវិញនោះទេ សុខចិត្តបិទភ្នែកសម្រួលអារម្មណ៍សិន ចុងក្រោយទើបតទៅវិញយ៉ាងកប់មាត់ថា ពិតជាគួរឱ្យអស់សំណើចណាស់ សូម្បីតែនាងញ៉ាំទុរេន ក៏ប្តីមករអ៊ូដែរ ទាំងដែលនាងមិនបានយកលុយប្តីមកទិញសោះ។ នាងមិនធ្លាប់ចាយលុយប្តីមួយសេន បាយម្ហូបនាងក៏ធ្វើឱ្យរាល់ថ្ងៃ សូម្បីតែទឹកខ្ពុលមាត់ក៏នាងទិញឱ្យទៀត ប្តីមិនមិនចេញធ្វើការរកស៊ី នាងទេដែលជាខំធ្វើការ ហើយមើលកូនទៀត ហត់រាល់តែថ្ងៃ តែបែរមកខុសគ្រាន់តែទិញទុរេនមកហូប។ គ្រាន់តែឮបែបនេះហើយ បុរសជាប្តីមិនហ៊ានតបតវិញឡើយ បានតែលួចរអ៊ូខ្សឹបៗរួចក៏ចូលដេកបាត់ទៅ។
យ៉ាងណាមិញ មហាជនពិតជាហួសចិត្តណាស់ចំពោះរឿងមួយនេះ អ្នកខ្លះក៏កាន់ជើងប្រពន្ធថា នាងមានសិទ្ធគ្រប់យ៉ាងក្នុងការហូបចុក ព្រោះជាលុយរបស់នាង រីឯប្តីក៏មិនគួររអ៊ូច្រើនឡើយ គ្រាន់តែទុរេនប៉ុន្មានក្លែបប៉ុណ្ណោះ។ តែក៏មានអ្នកខ្លះក៏កាន់ជើងប្តី ដោយចោទខាងប្រពន្ធថា នាងសុខចិត្តរកក្តីសុខឱ្យខ្លួនឯង ដោយមិនគិតចំណូលចំណាយចាំបាច់ក្នុងគ្រួសារ៕