សុវត្ថិភាពទាំងម្ដាយ និង កូន! ករណីទី ១ នៅកោះកុង ទៅពេទ្យមិនទាន់សម្រាលកូនលើទូក
ស្រ្តីម្នាក់រស់នៅខេត្តកោះកុង បានសម្រាលកូនប្រកបដោយសុវត្ថិភាពនៅលើទូក ខណៈកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ តែទៅមិនទាន់ដល់មន្ទីរពេទ្យផង ក៏ឈឺពោះសម្រាលលើទូក នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះ។
ការតាមបញ្ជាប់ពីគ្រូពេទ្យឈ្មោះ Layson Hay បានឱ្យដឹងថា នេះជាករណីទី ១ សម្រាប់ឆ្នាំ ២០២៣ ហើយ ដែលមន្ទីរពេទ្យខេត្តកោះកុងជួបករណីសម្រាលកូនលើទូកនេះ តែយ៉ាងណា នៅលើទូកក៏មានអ្នកគ្រូពេទ្យជំនាញ ចាំជួយបង្កើតកូនយ៉ាងយកចិត្តទុកដាក់ និង ប្រកបដោយវិជ្ជាជីវៈបំផុត។
រឿងដែលគួរឱ្យអបអរសាទរ គឺទាំងម្ដាយ និង ទារកទើបសម្រាល មានសុវត្ថិភាព និង សុខភាពល្អគ្មានអ្វីគួរឱ្យបារម្ភឡើយ៕
ប្រភព៖ លោកគ្រូពេទ្យ Layson Hay