កំពូលប៉ាៗ! ឆុងដោះគោលួងកូនឱ្យដេក តែទន់ភ្នែកដេកមុនកូន ហើយដាក់ម៉ិមៗឱ្យកូនបៅខុសមាត់ទៀត
មហាជនហួសចិត្តអស់សំណើចលាន់ ក្រោយឃើញវីដេអូមួយ ដែលឪពុកលួងកូនឱ្យដេក តែទីបំផុតដេកខ្លួនឯង ហើយថែមយកដបទឹកដោះគោញាត់ត្រចៀកកូន ច្រឡំថាជាមាត់ទៀត។
វីដេអូមួយនេះ ត្រូវបានចែកចាយពេញបណ្តាញសង្គម ដែលមើលទៅឪពុកទំនងជាមានតួនាទីលួងកូនឱ្យដេក តែអ្វីដែលហួសចិត្តនោះ ក្រៅពីកូនមិនដេកហើយ ឪពុកបែរជាដេកខ្លួនឯង បណ្តោយឱ្យកូននៅបើកភ្នែកភ្លឹះៗគួរឱ្យអស់សំណើច រីឯដៃ ក៏នៅកាន់ដបទឹកគោះបញ្ចុកកូន តែមិនបានបញ្ចុកតាមមាត់ បែរជាបញ្ចុកតាមត្រចៀកទៅវិញ។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គម ឃើញហើយពិតជាអស់សំណើចណាស់ តែក៏មានអ្នកខ្លះក៏គិតថាគួរឱ្យស្រឡាញ់ ឯអ្នកខ្លះក៏ឆ្លៀតនិយាយលេងសរសើរកូនតូច ដែលបំពេរឪពុកឱ្យដេកបានបែបនេះ។ ដោយឡែក អ្នកខ្លះទៀត ក៏យល់អារម្មណ៍ថាការមានកូនតូច ពិតជាហត់នឿយណាស់ ទើបឆ្លៀតបិទភ្នែកគេលក់បានមួយភ្លែតដូច្នេះ៕