ដោយសារមូលហេតុនេះ ទើបស្រីស្អាតល្បីលើហ្វេសប៊ុក Lumi ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនិយមតាមដានវីដេអូរបស់អ្នកលក់អនឡាញល្បីៗជាច្រើន កំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយអ្នកនាង ញឹម សុខឡេង ហៅ Lumi ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ការឃាត់ខ្លួន និង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនេះដែរ ដោយសារតែមូលហេតុស្រីស្អាត Lumi រូបនោះ គឺត្រូវបានអតីតម្តាយក្មេក បានដាក់ពាក្យបណ្តឹង ដោយចោទប្រកាន់ពី បទ.ជេរប្រមាថជាសាធារណៈ បទ.ហិង្សាដោយចេតនា និង បទ.រំលោភលើលំនៅឋាន។
ចំពោះមូលហេតុដែលឈានដល់ការដាក់ពាក្យបណ្តឹង ៣ ចំណុចនេះ បើយោងតាមប្រភពព័ត៌មានក្នុងស្រុកមួយចំនួនបានលើកឡើងថា ដោយសារតែស្រីស្អាត Lumi បានស្រែកជេរប្រមាថ ស្រែកឡូឡាវាយទ្វារផ្ទះអតីតស្វាមី និង ម្តាយក្មេក និង បានប្រើអំពើហិង្សាដោយយកកៅអីគប់ និង វាយទៅលើអតីតម្តាយក្មេកបណ្តាលឱ្យរបួសត្រង់កន្លែងមួយចំនួនផងដែរ៕