ក្តៅៗ! ស្រីស្អាតល្បីឈ្មោះលើហ៊្វេសប៊ុក Lumi ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ
នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនិយមតាមដានវីដេអូរបស់អ្នកលក់អនឡាញល្បីៗជាច្រើន កំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយអ្នកនាង ញឹម សុខឡេង ហៅ Lumi ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយរងបណ្តឹងពីអតីតម្តាយក្មេក។
ការឃាត់ខ្លួន និង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនេះដែរ អ្នកលក់អនឡាញល្បីឈ្មោះ Lumi គឺត្រូវបានអតីតម្តាយក្មេកដាក់ពាក្យបណ្តឹង ដោយចោទប្រកាន់ពី បទ.ជេរប្រមាថជាសាធារណៈ បទ.ហិង្សាដោយចេតនា និង បទ.រំលោភលើលំនៅឋាន៕