ចង់បានបែបធម្មជាតិ ទៅរៀបការកណ្តាលវាលស្រែ ឱ្យភ្ញៀវអង្គុយក្នុងគុម្ពស្រូវកណ្ដាលថ្ងៃចែស
ថ្មីៗនេះ មានកូនកំលោះក្រមុំជនជាតិវៀតណាមមួយគូ ចង់ប្តូរបរិយាកាស ទៅរៀបការនៅកណ្តាលវាលស្រែធម្មជាតិបៃតងខ្ចី តែឱ្យភ្ញៀវអង្គុយក្នុងគុម្ពស្រូវ មហាជនឃើញហើយអស់សំណើចលាន់។
រូបភាពប៉ុន្មានសន្លឹក ជាមួយនឹងវីដេអូរបស់មង្គលការមួយ នាប្រទេសវៀតណាម ត្រូវបានចែកចាយនៅតាមបណ្តាញសង្គម ដោយការហួសចិត្តអស់សំណើច ព្រោះមង្គលការហាក់ប្លែកខុសធម្មតា គឺកូនកំលោះកូនក្រមុំទាំងគូ នាំគ្នាទៅការនៅកណ្តាលវាលស្រែ។ អ្វីដែលធ្វើឱ្យគេហួសចិត្តទៀតនោះ បើមើលទៅភ្ញៀវដែលមកចូលរួម គឺម្នាក់ៗត្រូវគេរៀបចំឱ្យអង្គុយក្នុងគុម្ពស្រូវឱ្យសុទ្ធសាធ ជាមួយធម្មជាតិស្រែស្រូវពិតៗតែម្តង។
យ៉ាងណាមិញ តែពិធីត្រូវបានរៀបចំទៅកណ្តាលថ្ងៃចែស ដែលមើលទៅធ្វើឱ្យទាំងកូនក្រមុំកូនកំលោះ ព្រមទាំងភ្ញៀវ មើលទៅហាក់មិនបានស្រស់ស្រាយជាមួយធម្មជាតិឡើយ ព្រោះក្តៅខ្លាំងពេក ដែលរឹតតែធ្វើឱ្យមើលទៅកាន់តែអស់សំណើចទៀត៕