ល្បិចថ្មី! មានជនខិលខូចដើរយក QR កូដខ្លួនឯង ទៅបិទលើ QR កូដម្ចាស់ហាង ដែលដាក់សម្រាប់ភ្ញៀវបាញ់លុយ
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលនូវល្បិចបន្លំថ្មីមួយទៀតរបស់ជនខិលខួចមួយចំនួន ដោយមានការបន្លំបិទ QR កូដ ABA ខ្លួនបិទពីលើ QR កូដម្ចាស់ដើម ដើម្បីកេងចំណេញប្រាក់ពីអ្នកដទៃ។
ករណីខាងលើ ត្រូវបានចែករំលែកពីម្ចាស់ដើមដែលមានឈ្មោះ Moth Phalla ដែលបានបង្ហោះវីដេអូថា ខ្លួនទើបជួបផ្ទាល់ករណីមួយនេះ ដោយមានគេយក QR កូដរបស់គេ មកបិទលើ QR កូដម្ចាស់ដើម ដើម្បីកេងចំណេញប្រាក់ពេលភ្ញៀវបាញ់លុយឱ្យ។
តាមរយៈករណីនេះ សូមបងប្អូនម្ចាស់អាជីវកម្ម ដែលប្រើការស្កេន QR កូដ ឧស្សាហ៍ត្រួតពិនិត្យផ្ទាំង QR កូដរបស់ខ្លួន ដើម្បីចៀសវាងមានជនខិលខូចលួចបិទ ហើយបង្កើតបានជាករណីឆបោកដូចរឿងរ៉ាវខាងលើ៕