ចេះតែឈឺត្រចៀកស្តាប់មិនសូវឮ ទ្រាំមិនបានទៅពេទ្យ ម៉ែអើយពេទ្យឆ្លុះឃើញពីងពាងកាច់សំបុកក្នុងត្រចៀក
រឿងរ៉ាវរបស់ស្រ្តីជនជាតិចិនម្នាក់តែងតែឈឺត្រចៀកអូចៗ ស្តាប់មិនសូវឮ ដល់ដាច់ចិត្តទៅពេទ្យមើលឃើញសុទ្ធតែសំបុកពីងពាងនៅក្នុងត្រចៀក មិនដឹងវាចូលទៅនៅតាំងពីពេលណា។
ស្រ្តីខាងលើនេះមានវ័យ ៤០ ឆ្នាំ បានកើតការឈឺត្រចៀកខុសប្រក្រតី ព្រមទាំងស្តាប់មិនសូវឮទៀត ហើយក៏បានសម្រេចចិត្តទៅរកគ្រូពេទ្យ ដើម្បីរកមូលហេតុ។ អ្វីដែលភ្ញាក់ផ្អើលនោះ គ្រូពេទ្យបានពិនិត្យឃើញសត្វពីងពាងកំពុងធ្វើសំបុករស់នៅក្នុងត្រចៀករបស់ស្រ្តីរូបនេះពាសពេញ។
យ៉ាងណាមិញ គ្រូពេទ្យក៏បានយកពីងពាងទាំងអស់ចេញមកផងដែរ ជាសំណាងល្អដែលវាមិនមានពិស ហើយត្រចៀករបស់ស្រ្តីខាងលើក៏មិនសូវខូចខាតខ្លាំងនោះដែរ៕