ឱនរើសគ្រាប់បាល់ ងើបមកវិញចុកត្រង់អាអូនតូច ពេលឆែកមើលស្រាប់តែបាត់មួយចំហៀង
មហាជនហួសចិត្តខ្លាំងណាស់ នូវរឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ដែលបានឱនរើសគ្រាប់បាល់ ពេលងើបមកវិញបែរឈឺអាអូនតូច ដល់ប្រញាប់ឆែកមើលមានអីស្រាប់តែបាត់ពងស្វាសមួយចំហៀង។
តាមព័ត៌មានឱ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងនៅសហរដ្ឋអាមេរិក ដោយក្មេងប្រុសខាងលើមានអាយុ ១៦ ឆ្នាំ បានឱនរើសគ្រាប់បាល់កូនហ្គោល ហើយខណៈងើបមកវិញក៏បានកើតការឈឺចាប់ត្រង់អាអូនតូចជាខ្លាំង។ ក្មេងប្រុសក៏បានប្រញាប់ពិនិត្យមើល អ្វីដែលហួសចិត្តនោះគឺពងស្វាសខាងឆ្វេងរបស់គេ មិនដឹងជាបាត់ទៅណានោះទេ គេក៏ប្រញាប់ទៅមន្ទីរពេទ្យ ដែលក្រោយមកក៏ចាប់ផ្អើមមានអាការបន្ថែមទៀត គឺឈឺពោះ និង រកកលចង់ក្អួត។
យ៉ាងណាមិញ គ្រូពេទ្យបានឱ្យថ្នាំបន្ថយការឈឺចាប់ រួចក៏បានធ្វើការថតមើលទៅក៏ឃើញថាពងស្វាសមិនបានបែកនោះទេ តែវាបែរមកនៅទីតាំងខុសធម្មតាទៅវិញ គឺវាបានរបូតចេញពីថង់ពងស្វាស រអិលឡើងមកនៅជិតដល់ក្នុងពោះឯណេះ។ បើតាមការត្រួតពិនិត្យ គ្រូពេទ្យបានឱ្យដឹងថា ក្មេងប្រុសរូបនេះមានជំងឺពីកំណើតម្យ៉ាង ដែលហៅថា Patent processus vaginalis ដែលខណៈនៅក្នុងស្បូនម្តាយ ស្បែកពោះរបស់ទារកមិនវិវត្តបានល្អពេញលេញ អាចធ្វើឱ្យអវៈយវៈខាងក្នុងពោះអាចចេញមកក្រៅបាន ហើយវាក៏ធ្វើឱ្យមានរន្ធរវាងពោះ និង ពងស្វាសផងដែរ កាលណាដែលក្នុងពោះមានសម្ពាធខ្លាំង។
យ៉ាងណាមិញ ក្មេងប្រុសខាងលើ ក៏បានឆ្លងកាត់ការវះកាត់រួចរាល់ទៅហើយ ហើយពងស្វាសក៏បានត្រលប់ចូលមកទីតាំងដើមវិញផងដែរ៕
ប្រភព៖ Khaosod