ថៃប្រកាសឱ្យប្រយ័ត្ន ព្យុះរដូវក្តៅអាចវាយលុកប្រទេសម្ដងទៀតចាប់ពីស្អែកទៅ ហើយ ៣៥ ខេត្ត-ក្រុង រងការប៉ះពាល់
នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ នេះ នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្ដីប្រកាសដំណឹងឱ្យប្រជាពលរដ្ឋខ្លួនប្រុងប្រយ័ត្នជាថ្មី បន្ទាប់ពីព្យុះរដូវក្ដៅដែលមានដើមកំណើតមកពីសមុទ្រចិនខាងត្បូង អាចនឹងវាយលុកម្ដងទៀតចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ១ ឧសភា ខាងមុខនេះ។
តាមការព្យាករណ៍បានឱ្យដឹងថា ខេត្តដែលស្ថិតនៅតំបន់ចំនួន ៤ ធំៗអាចនឹងរងផលប៉ះពាល់ខ្លាំងដែលមានដូចជាតំបន់ភាគខាងជើង (ខេត្ត Nan, Uttaradit, Phitsanulok, Phetchabun, Mae Hong Son, Chiang Mai, Chiang Rai, Lamphun, Lampang) តំបន់ឦសាន (ខេត្ត Nong Bua Lamphu, Loei, Udon Thani, Nong Khai, Sakon Nakhon, Nakhon Phanom, Mukdahan, Khon Kaen, Nakhon Ratchasima, Buriram, Surin, Sisaket, Ubon Ratchathani) តំបន់កណ្ដាល (ទីក្រុង Bangkok, ខេត្ត Kanchanaburi, Ratchaburi, Ang Thong, Samut Songkhram, Lop Buri) និង តំបន់ភាគខាងកើត (ខេត្ត Sra Kaew, Prachin Buri, Cha Cheong Sao, Chun Buri, Rayong, Chanthaburi និង ខេត្ត Trat)។
ចំពោះប្រជាពលរដ្ឋដែលរស់នៅតំបន់រងផលប៉ះពាល់ សូមធ្វើការប្រុងប្រយ័ត្នចំពោះបាតុភូតផ្សេងៗដូចជា ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ភ្លៀងធ្លាក់ទឹកកក ផ្គរ រន្ទះ និង សូមជៀសវាងការនៅតំបន់វាលចំហ ក្រោមដើមឈើ អគារ ផ្ទាំងប៉ាណូដែលមានសភាពមិនរឹងមាំ មិនគួរពាក់ដែក និងហាមប្រើទូរសព្ទពេលមានភ្លៀងធ្លាក់៕