មិនគួរទេ! នេះជាសារចុងក្រោយយ៉ាងសោកសៅ មុនបុរសម្នាក់សម្រេចចិត្តដើរចេញពីពិភពលោកទៅ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុក្ខ ចំពោះមរណភាពបុរសម្នាក់ដែលមានគណនីឈ្មោះ Thorng Samdy ដែលបានបញ្ចប់ជីវិតខ្លួនឯង ដោយវិធីចង-ក។
ករណីយុវជនខាងលើនេះ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាសង្ស័យថាអាចជាករណីបាក់ទឹកចិត្ត ព្រោះមុនពេលបាត់បង់ជីវិត រូបគេបានចែករំលែកនូវសារប្លែកៗជាសារចុងក្រោយ ដែលមានដូចជាវីដេអូនិយាយអំពីជំងឺបាក់ទឹកចិត្ត ភ្ជាប់ជាមួយឃ្លាថា ៖ «ខ្ញុំហត់ខ្លាំងណាស់» , «ផ្ញើសង្សារផង សូមមើលថែជំនួសខ្ញុំផង» និង សារថា ៖ «ខ្ញុំធ្លាប់ខឹង ធ្លាប់អន់ចិត្ត ធ្លាប់ប្រចណ្ឌ ប៉ុន្តែមិនធ្លាប់គិតចង់ចាកចោលអ្នកម្តងណាឡើយ»។
យ៉ាងណាមិញ ក្រោយពីការចាកចេញ តាមរយៈគណនីអ្នកស្គាល់យុវជនខាងលើ ដែលមានគណនីឈ្មោះ Drawin Official បានសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុក្ខ ដោយបានរៀបរាប់ថា ៖ «បងក៏ដូចជាក្រុមការងារទាំងអស់ ពិតជារន្ធត់នៅពេលទទួលដំណឹងពីមរណភាពប្អូន Thorng Samdy ដែលកន្លងមកប្អូនជាក្រុមការងារដ៏ល្អម្នាក់ចេះជួយ ចេះស្រឡាញ់ចែករំលែកជាមួយក្រុមការងារ តែហេតុអ្វីបានប្អូនគិតខ្លីបែបនេះ បង និង ក្រុមការងារទាំងអស់គឺពិបាកទទួលយកណាស់។ សូមឱ្យវិញ្ញាណក្ខន្ធប្អូនបានសោយសុខក្នុងសុគតិភព សូមជាតិក្រោយអាយុវែង ជួបតែមនុស្សល្អ បង និង ក្រុមការងារទាំងអស់សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារប្អូនផង ដែលបាត់បង់កូន បង ប្អូន ដ៏ល្អម្នាក់»៕